www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ

វគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានសិក្ខាកាមចូលរួមផ្ទាល់ចំនួន ៦០នាក់ និងអ្នកចូលរួមតាមរយៈ Online ប្រមាណជាង ៥០០នាក់ ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើ ហ្វេសបុក របស់ធនាគារ អេស៊ីលីដា ផងដែរ។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើន ប្រកបដោយនិរន្តរភាព ដោយសារធនាគារមានធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ មានទំនួលខុសត្រូវខ្ពស់ អនុវត្តការងារតាមផែនការដែលបានគ្រោងទុក ស្របតាមច្បាប់ បទប្បញ្ញត្តិ គោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនិន្នាការបច្ចេកវិទ្យា និងតម្រូវការការងារប្រចាំថ្ងៃ។ ធនាគារយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស។ ជាក់ស្តែង ធនាគារតែងរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស ទាំងនៅក្នុងធនាគារផ្ទាល់ និងចាត់បញ្ជូនឲ្យទៅសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងក្នុង និងក្រៅប្រទេស ជាពិសេស វគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ដែលរៀបចំដោយក្រសួង និយ័តករ និងអាជ្ញាធរដែលជាអាណាព្យាបាល ។ល។

ACLEDA Photo

តាមរយៈវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ គឺពិតជាមានសារៈសំខាន់ ដែលនឹងធ្វើឲ្យយើងទាំងអស់គ្នាដែលជាសិក្ខាកាម យល់ដឹងកាន់តែច្បាស់អំពីការវិនិយោគលើវិស័យមូលបត្រ ជាអាទិ៍ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ ការកសាងមូលដ្ឋានគ្រឹះវិនិយោគិន ការវិភាគទៅលើក្រុមហ៊ុនបោះផ្សាយ សម្រាប់ជាមូលដ្ឋានចំណេះដឹងបំពេញបន្ថែម ដើម្បីសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ ជាពិសេសវិស័យមូលបត្ររបស់ធនាគារ អេស៊ីលីដា។

ACLEDA Photo

លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ដូចយើងទាំងអស់គ្នាបានដឹងហើយថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈរបាយការណ៍ដែលបានបោះផ្សាយជាសាធារណៈថ្មីៗនេះ ធនាគារសម្រេចបានលទ្ធផលល្អប្រសើរនៅពាក់កណ្តាលឆ្នាំនេះ ដែលបង្ហាញពីការលូតលាស់ប្រកបដោយចីរភាព។ របាយការណ៍ដែលបានបោះផ្សាយជាសាធារណៈរបស់ក្រុមហ៊ុនបោះផ្សាយ គឺពិតជាមានសារៈសំខាន់ និងជាធាតុផ្សំមួយសម្រាប់វិនិយោគិនធ្វើការសម្រេចចិត្តវិនិយោគលើវិស័យមូលបត្រ ទៅតាមទិសដៅដែលខ្លួនចង់បាន។ ទន្ទឹមនឹងនេះ ការវិភាគទៅលើរបាយការណ៍ គឺតម្រូវឲ្យមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដែលវិនិយោគិន ម្នាក់ៗនឹងមានទំនុកចិត្តលើខ្លួនឯងនូវរាល់ការវិនិយោគរបស់ខ្លួន។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤១៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖