www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextអបអរខួប ១០ឆ្នាំ ភាពជាដៃគូ រវាងធនាគារ អេស៊ីលីដា និង SMBC

ACLEDA Photo

អបអរខួប ១០ឆ្នាំ ភាពជាដៃគូ រវាងធនាគារ អេស៊ីលីដា និង SMBC

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង SMBC បាន​ប្រារព្ធ​ខួប​លើក​ទី១០ឆ្នាំ នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ខាង​ក្រោម​នេះ ​គឺ​​ជា​​ការ​រំលេច​​រាល់​​ការ​អភិវឌ្ឍ​​នៃ​​ភាព​​ជា​​ដៃគូ​​នេះ៖

ACLEDA Photo

ក្នុងខែសីហា ឆ្នាំ២០១២ ធនាគារ អេស៊ីលីដា និង SMBC បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​ធុរៈកិច្ច​ដែល​ផ្តល់​អត្ថប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក។ ភាគី​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេវា​កម្ម​ប្រឹក្សា​យោបល់​ក្នុងខែកញ្ញា ឆ្នាំ២០១៣។ ក្រោម​កិច្ចព្រម​ព្រៀង​នេះ ផ្នែក​សាជីវកម្ម​អន្តរជាតិ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ការិយាល័យ​កណ្តាល​របស់​ធនាគារ អេស៊ីលីដា ដើម្បី​ជួយ និង​គាំទ្រ​ដល់​ធនាគារ អេស៊ីលីដា ក្នុង​ការពង្រីក​ផលិតផល និង​សេវាកម្ម​របស់​ធនាគារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អតិថិជន​អន្តរជាតិ ជាពិសេស​តម្រូវការ​របស់​អតិថិជន​សាជីវកម្ម​ជប៉ុន។

ក្នុងខែសីហា ឆ្នាំ២០១៤ SMBC បានទិញ​ភាគហ៊ុន ១២,២៥% របស់​ធនាគារ អេស៊ីលីដា ហើយ​បាន​តែងតាំង​អភិបាល​ម្នាក់ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ។ ក្នុងខែសីហា ឆ្នាំ២០១៥ ភាគហ៊ុន​របស់ SMBC បាន​កើន​ឡើង​ពី ១២,២៥% ទៅ ១៨,២៥%។

ACLEDA Photo

SMBC បាន​ផ្តល់ការ​គាំទ្រ​ដល់​ធនាគារ អេស៊ីលីដា គ្រប់​កម្រិត ចាប់​ពី​ថ្នាក់​គ្រប់គ្រង ក្រុមប្រឹក្សាភិបាល និង​ភាគហ៊ុនិក។ SMBC ក៏បានផ្តល់​ការបណ្តុះបណ្តាល​ដោយ​ផ្ទាល់​ដល់​និយោជិត​របស់​ធនាគារ អេស៊ីលីដា ព្រមទាំង​រៀបចំ និង​សម្របសម្រួល​ការចុះ​ពិនិត្យ និង​បណ្តុះបណ្តាល​ស្តីពី​សេវាកម្ម​ធនាគារ​អេឡិចត្រូនិក (EBS) និង​សេវាឌីជីថល​ជាច្រើន​ទៀត ពី​ក្រុមបច្ចេកទេស​ធនាគារ​ឌីជីថល​ថ្នាក់​តំបន់ ជាច្រើន​ទៀត។

ជាមួយភាពជាដៃគូយុទ្ធសាស្រ្តប្រកបដោយនិរន្តរភាព និងយូរអង្វែងនេះ នឹងធ្វើឱ្យធនាគារ អេស៊ីលីដា ទទួលបានសមិទ្ធិផល និងភាពជោគជ័យកាន់តែច្រើនថែមទៀត នៅឆ្នាំបន្តបន្ទាប់ទៀត។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១២៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖