www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការទូទាត់​ប្រាក់រៀល​ឆ្លងដែន​តាម​ឃ្យូអរកូត (QR Code) កាន់តែ​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ាន

ការទូទាត់​ប្រាក់រៀល​ឆ្លងដែន​តាម​ឃ្យូអរកូត (QR Code) កាន់តែ​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ាន

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២

ACLEDA Photo

ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត) បាន​ប្រកាស​ជា​សាធារណៈ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវ​បាន​ជ្រើសរើស​ជា ធនាគារ​ទំនាក់ទំនង (Sponsoring Bank) សម្រាប់​ការទូទាត់​ប្រាក់​រៀល​ឆ្លងដែន តាម​ឃ្យូអរកូត (QR Code) ជា​មួយ​បណ្តា​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន រួមមាន៖ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ បន្ថែម​លើ​ការទូទាត់​ប្រាក់​រៀល​ឆ្លង​ដែន​តាម​រយៈ​ឃ្យូអរកូត (QR Code) ជា​មួយ​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​កាន់​តែ​ទូលំទូលាយ បង្កភាព​ងាយស្រួល​ក្នុង​ការទូទាត់ នៅ​តាម​បណ្តាប្រទេស​ជា​សមាជិក​អាស៊ាន និង​ដើម្បី​ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ​អាស៊ាន ស្រប​តាម​ទិសដៅ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា៖ "ជា​មួយ​នឹង​ការត្រៀម​ខ្លួន​រួច​ជា​ស្រេច​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារ​ជាតិ នៃ កម្ពុជា បាន​ជ្រើសរើស​យក ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ទំនាក់ទំនង​សម្រាប់​ការទូទាត់​ប្រាក់​រៀល​ឆ្លង​ដែន​តាម​ឃ្យូអរកូត (QR Code) ជា​មួយ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុង​គោលដៅ​លើក​កម្ពស់​ការទូទាត់​ប្រាក់​រៀល​ឲ្យ​កាន់​តែ​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ាន និង​ដើម្បី​ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ​អាស៊ាន ស្រប​តាម​ទិសដៅ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន"។

លោកបណ្ឌិត បាន​បន្ត​ថា កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង Siam Commercial Bank (SCB) ត្រូវ​បាន​ជ្រើសរើស​ជា​ធនាគារ​ទំនាក់ទំនង ដើម្បី​សហការ​គ្នា​គាំទ្រ​លើ​ការទូទាត់​តាម​រយៈ​ប្រព័ន្ធ​ឃ្យូអរកូត (QR Code) ឆ្លង​ដែន ដោយ​អតិថិជន និង​ប្រជាជន​កម្ពុជា​អាច​ទូទាត់​ជា ប្រាក់រៀល នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ តាម​រយៈ​ការស្កែន​ឃ្យូអរកូត (QR Code)។

នៅចុងឆ្នាំ២០២២​នេះ អតិថិជន និង​ប្រជាជន​ថៃ អាច​ទូទាត់​ជា​ប្រាក់​បាត​ថៃ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការស្កែន​ឃ្យូអរកូត (QR Code)។ បន្ថែម​លើ​ការទូទាត់​ប្រាក់រៀល តាម​ឃ្យូអរកូត (QR Code) នៅ​ព្រះរាជាណាចក្រ​ថៃ ដែល​កំពុង​ដំណើរការ ធនាគារ អេស៊ីលីដា បាន​និង​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដំណើរការ​ការទូទាត់​ប្រាក់រៀល​ឆ្លងដែន​នៅ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ តាម​រយៈ​ការប្រើប្រាស់ ឃ្យូអរកូត (QR Code) ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំ២០២២ នេះ​ដែរ។

ជំហានបន្ទាប់ ធនាគារ អេស៊ីលីដា គ្រោង​នឹង​សហការ​ជា​មួយ​បណ្តា​ប្រទេស​ដទៃ​ទៀត ដែល​ជា​សមាជិក​អាស៊ាន ដើម្បី​បន្ត​ពង្រីក​ការទូទាត់​ប្រាក់រៀល នៅ​តំបន់​អាស៊ាន​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការទូទាត់ កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ជួយ​ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ​អាស៊ាន។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៥៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖