www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពានរង្វាន់អ្នកដឹកនាំធុរកិច្ចឆ្នើមប្រចាំតំបន់អាស៊ាន

ពានរង្វាន់​អ្នកដឹកនាំ​ធុរកិច្ចឆ្នើម​ប្រចាំ​តំបន់​អាស៊ាន

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់អ្នកដឹកនាំធុរកិច្ចឆ្នើមប្រចាំតំបន់អាស៊ាន (ASEAN Outstanding Distinguished Business Leader Lifetime Achievement Award) ពី វិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (Strategic Institute for Asia Pacific) នៅក្នុងវេទិកាភាពជាអ្នកដឹកនាំ និងដៃគូអាស៊ាន ក្នុងឆ្នាំ២០២២ ដែលរៀបចំឡើងនៅថ្ងៃទី១១ និង១២ ខែកញ្ញា នៅរាជធានីភ្នំពេញ។

ACLEDA Photo

ពានរង្វាន់នេះនឹងត្រូវប្រគល់ជូនជ័យលាភីមិនលើសពី២០រូប មកពីបណ្តាប្រទេសអាស៊ានទាំង១០។

ការទទួលបានពានរង្វាន់នេះបញ្ជាក់ពីភាពជាអ្នកដឹកនាំធុរកិច្ច ភាពជាសហគ្រិនឆ្នើម និងការចូលរួមចំណែកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា និងក្នុងតំបន់អាស៊ាន។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី បានចូលរួមចំណែកយ៉ាងធំធេងក្នុងសហគមន៍ធុរកិច្ច និងសង្គម។ លោកបណ្ឌិតជាអ្នកដឹកនាំគំរូមួយរូបដែលត្រូវបានកោតសរសើរ និងទទួលស្គាល់នូវភាពជាអ្នកដឹកនាំធុរកិច្ច ប្រកបដោយទំនួលខុសត្រូវក្នុងអាជីវកម្ម និងមានការប្តេជ្ញាចិត្តដើម្បីឧត្តមភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖