www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ជាមួយ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ជាមួយ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងដើម្បីសហការគ្នាក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា សុខភាពរបស់ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះពួកគេជាកម្លាំងចលករនៃការកសាងជាតិ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ACLEDA Photo

ប្រជាជនមានសុខភាពល្អ មានការចូលរួមកាន់តែសកម្ម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ ដោយសង្កេតឃើញថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺរបស់ប្រជាជន និងសាធារណៈជនទូទៅ ដោយឥតគិតថ្លៃ ជូនពួកគាត់ឲ្យជាសះស្បើយពីជំងឺ និងមានសុខភាពល្អ ធនាគារ អេស៊ីលីដា គាំទ្រថវិកា សម្រាប់រយៈពេល ០៣ឆ្នាំ (២០២៣-២០២៥) តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុប្រជាពលរដ្ឋ និងសង្គម ដើម្បីគាំទ្រដល់សុខុមាលភាពសាធារណៈ ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងសម្រាលបន្ទុកចំណាយជូនដល់ពួកគាត់។

ACLEDA Photo

លោកបណ្ឌិត បានបន្ថែមទៀតថា ក្នុងរយៈពេលជាង ១២ឆ្នាំកន្លងមកនេះ ធនាគារ អេស៊ីលីដា បានចូលរួមចំណែកក្នុងការបរិច្ចាគ និងឧបត្ថម្ភក្នុងសកម្មភាពសង្គម និងមនុស្សធម៌សំខាន់ៗ ជាច្រើនរួមមាន៖ កាកបាទក្រហមកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ មូលនិធិរក្សាកុមារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការឧបត្ថម្ភសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមចំណែកនូវគ្រប់សកម្មភាព ផ្សេងៗជាច្រើនទៀត។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣១០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖