www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextRia Money Transfer ចាប់ដៃគូជាមួយធនាគារ អេស៊ីលីដា ក្នុងការពង្រីកសេវាកម្មផ្ទេរប្រាក់នៅកម្ពុជា

Ria Money Transfer ចាប់ដៃគូជាមួយធនាគារ អេស៊ីលីដា ក្នុងការពង្រីកសេវាកម្មផ្ទេរប្រាក់នៅកម្ពុជា

ភាពជាដៃគូ បានបន្ថែមទីតាំងដកប្រាក់ និងទូទាត់ប្រាក់ជិត ៣០០ កន្លែង តាមរយៈបណ្តាញរបស់ Ria នៅក្នុងប្រទេសកម្ពុជា មានសរុបចំនួន ៤.៣១៨ នៅក្នុងប្រទេស ខណៈពេលនៃការបង្កើនសមត្ថភាព គណនីបញ្ញើ និងកម្មវិធីទូរស័ព្ទផងដែរ។

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

ACLEDA Photo

Ria Money Transfer ជាក្រុមហ៊ុនឈានមុខគេជាសកល ក្នុងឧស្សាហកម្មផ្ទេរប្រាក់ឆ្លងប្រទេស និងផ្នែកអាជីវកម្មរបស់ Euronet (NASDAQ: EEFT) និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារ លក់រាយឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះ អំពីភាពជាដៃគូក្នុងការដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងប្រទេស ទាំងទៅ និងមកកម្ពុជា។

ការពង្រីកបណ្តាញរបស់ Ria រួមមានសេវាកម្មមានភាពងាយស្រួល ដូចជាការទូទាត់សាច់ប្រាក់ ការប្រមូលសាច់ប្រាក់ទាំងប្រាក់រៀល (ប្រាក់រៀលកម្ពុជា) និងដុល្លារអាមេរិក (ដុល្លារសហរដ្ឋអាមេរិក) និងគណនីបញ្ញើ។ ភាពជាដៃគូជាមួយអេស៊ីលីដា បានធ្វើឱ្យ Ria បានពង្រីកវត្តមាននៅកម្ពុជា ដោយបន្ថែមនូវទីតាំងដកប្រាក់ និងទូទាត់ប្រាក់ជិត ៣០០ កន្លែង និងមានទីតាំងសរុបចំនួន ៤.៣១៨ នៅក្នុងប្រទេស។

ទឹកប្រាក់ដែលផ្ញើដោយអតិថិជនគ្រប់ទីកន្លែងក្នុងពិភពលោកតាមរយៈបណ្តាញរបស់ Ria ទៅកាន់គណនីធនាគារនៅកម្ពុជា ត្រូវបានផ្ទេរភ្លាមៗ ក្នុងពេលវេលាជាក់លាក់ណាមួយ បន្ទាប់ពីអ្នកផ្ញើបានបញ្ចប់ប្រតិបត្តិការ។

ប្រជាជនកម្ពុជាយ៉ាងតិច ១,៣ លាននាក់ កំពុងរស់នៅ និងបំពេញកិច្ចការងារនៅក្រៅប្រទេស និងច្រើនជាង ២/៣ បានផ្ញើប្រាក់មកអ្នកផ្ទះ។ ឆ្នាំមុន ពួកគេបានធ្វើប្រតិបត្តិការផ្ទេរប្រាក់សរុបចំនួន ១,២៥ ពាន់លានដុល្លារមកកម្ពុជា ពោលគឺ ៨ ភាគរយ ច្រើនជាងនៅឆ្នាំ ២០២១។ ការផ្ទេរប្រាក់មកកម្ពុជា ភាគច្រើន គឺមកពីប្រទេសបារាំង កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ក្នុងចំណោមប្រទេសដទៃទៀត។

"ការផ្ទេរប្រាក់ នៅតែបន្តជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនក្នុងប្រទេសជាច្រើន ហើយ Ria នឹងប្តេជ្ញាជួយប្រជាជន ដែលរស់នៅ និងបំពេញកិច្ចការងារឆ្ងាយពីផ្ទះឱ្យមានលទ្ធភាពទទួលបាននូវសេវាផ្ទេរប្រាក់ទៅតាមតម្រូវការ ដើម្បីកសាងជីវិតប្រចាំថ្ងៃកាន់តែប្រសើរឡើង។ លោក Juan Bianchi នាយកប្រតិបត្តិនៃផ្នែកផ្ទេរប្រាក់របស់ Euronet បានប្រសាសន៍ថា "ភាពជាដៃគូនេះជួយឱ្យយើងបម្រើអតិថិជនកាន់តែប្រសើរឡើង និងពង្រឹងវត្តមាននៅក្នុងតំបន់"។

Ria គឺជាក្រុមហ៊ុនផ្ទេរប្រាក់ធំជាងគេទីពីរនៅលើពិភពលោកដែលមានទីតាំងលក់រាយជាង ៥០០.០០០។ អេស៊ីលីដា គឺជាធនាគារធំជាងគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូនអតិថិជន និងអ្នកទទួលប្រាក់ផ្ញើ ប្រមាណ ៣០០ ទីតាំង ប្រកបដោយភាពងាយស្រួលទូទាំងប្រទេស ដើម្បីប្រើប្រាស់សេវាផ្ទេរប្រាក់របស់ Ria ជាសកល។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Ria Money Transfer ដើម្បីបង្កើនការគ្របដណ្តប់ និងការដាក់បញ្ចូលហិរញ្ញវត្ថុដល់អតិថិជន។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់លទ្ធភាពដល់អតិថិជនគ្រប់ប្រភេទ (ទាំងប្រជាជនកម្ពុជា និងជនបរទេស) ដែលកំពុងបំពេញកិច្ចការ ធ្វើអាជីវកម្ម និង/ឬរស់នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក អាចផ្ទេរប្រាក់ទាំងទៅ និងមកកម្ពុជាតាមរយៈការផ្ទេរប្រាក់ ជាមួយនឹងទីតាំងលក់រាយរបស់ Ria ជាង ៥០០.០០០ នៅទូទាំងពិភពលោក។ តាមរយៈសមិទ្ធផលទាំងនេះ ប្រតិបត្តិការនៃការក្លាយជាភាគីទីបីនៃការផ្ទេរប្រាក់របស់ Ria នឹងធានាបាននូវនិរន្តរភាព និងការរីកចម្រើនដល់ភាគីពាក់ព័ន្ធទាំងអស់ ម្ចាស់ភាគហ៊ុន បុគ្គលិក និងសហគមន៍របស់អេស៊ីលីដាទាំងមូល។

Ria Money Transfer

Ria Money Transfer ជាផ្នែកមួយនៃអាជីវកម្មរបស់ Euronet (NASDAQ: EEFT) ផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត រួមទាំងការផ្ទេរប្រាក់ជាសកលឆាប់រហ័ស សុវត្ថិភាព និងតម្លៃសមរម្យ។ ជាមួយនឹងបណ្តាញទូទាត់សាច់ប្រាក់ដ៏ទូលំទូលាយបំផុតទីពីរ និងបណ្តាញដាក់ប្រាក់បញ្ញើ ដោយផ្ទាល់របស់ធនាគារធំជាងគេបំផុតនៅលើពិភពលោក ដូច្នេះ Ria ទទួលបានប្រាក់ទៅគ្រប់ទីកន្លែង។

គម្លាតរវាងប្រតិបត្តិការឌីជីថល និងប្រតិបត្តិការផ្ទាល់នៅបញ្ជរ រួមទាំងផលិតផល និងសេវាកម្ម omnichannel របស់ Ria រួមជាមួយនឹងសមត្ថភាពទូទាត់ជាសកលដែលពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ផ្តល់នូវជម្រើសដល់អ្នកប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមក រួមទាំងភ្នាក់ងារ និងដៃគូ ការទូទាត់តាមពេលវេលាជាក់ស្តែង ការដឹកជញ្ជូនដល់គេហដ្ឋាន mobile wallets និងការទូទាត់តាមម៉ាស៊ីន ATM ដោយគ្មានកាត (ផ្តាច់មុខជាមួយ Ria)។ ហេដ្ឋារចនាសម្ព័ន្ធសកលរបស់ Ria ដំណើរការដោយ Dandelion real-time បណ្តាញទូទាត់ឆ្លងប្រទេស សម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុដល់អតិថិជន និងដៃគូដូចគ្នា ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជុំវិញពិភពលោកដោយការបើកឱកាសទីផ្សារថ្មី។ Ria ធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.riamoneytransfer.com

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែធ្នូ ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,០៣ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៤២ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៣៩ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៨៧ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ២,៦៤លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ២០២.៩៦៥ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖