www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពានរង្វាន់ ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក ឆ្នាំ២០២៣

ពានរង្វាន់ ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក ឆ្នាំ២០២៣

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

ACLEDA Photo

យើងខ្ញុំមានមោទនភាព សូមជម្រាប​ជូន​អតិថិជន និង​សាធារណជន មេត្តា​ជ្រាប​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​ពាន​រង្វាន់ ប្រភេទ​មាស ដែល​ជា "ធនាគារ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រិន​ស្ត្រី" ពី​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម (SME Finance Forum) ព្រមទាំង​ទទួល​ការ​កោត​សរសើរ​ជា "ធនាគារ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រចាំ​ឆ្នាំ ក្នុង​តំបន់​អាស៊ី" នៅ​ក្នុង​កម្មវិធី​ផ្តល់​ពានរង្វាន់ ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម សកលលោក ឆ្នាំ២០២៣។

ACLEDA Photo

ឆ្នាំនេះ ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើស​ក្នុង​ចំណោម​ស្ថាប័ន ដែល​មាន​ការប្រកួត​ប្រជែង​ខ្លាំង​បំផុត។ ដោយ​ទទួល​បាន​ការរៀបចំពី IFC ជា​សមាជិក​នៃ​ក្រុមធនាគារ​ពិភពលោក និង​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​មាន​ការគាំទ្រ​ដោយ GPFI (Global Partnership for Financial Inclusion) របស់ G20 បានធ្វើឱ្យ​កម្មវិធី​ផ្តល់​ពានរង្វាន់​ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក ជ្រើសរើស​ស្ថាប័ន​ហិរញ្ញវត្ថុ និងក្រុមហ៊ុន​បច្ចេកវិទ្យា ដែល​ទទួល​បាន​ជោគជ័យ និង​សមិទ្ធផល​លេចធ្លោ ក្នុងការ​ផ្តល់សេវា​ដ៏ល្អ​ឥត​ខ្ចោះ ជូន​ដល់​អតិថិជន ជាសហគ្រាស​ធុនតូច និងមធ្យម របស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម៖ https://www.smefinanceforum.org/awards-2023

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦១៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖