www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​សហការ​ឧបត្ថម្ភ​ជា​មួយ​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​សហការ​ឧបត្ថម្ភ​ជា​មួយ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿទុក​ចិត្ត" បាន​ប្រកាសថា​ នៅ​ថ្ងៃ​នេះ ធនាគារ អេស៊ីលីដា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាដៃគូ​សហការ​ឧបត្ថម្ភ​ជា​មួយ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) ក្នុង​គោលបំណង​ឧបត្ថម្ភ​គាំទ្រ​ថវិកា ចំនួន ២០០.០០០ដុល្លារ (ពីររយពាន់​ដុល្លារ​អាមេរិក) ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការគាំទ្រ និង​ការអភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា "គោលនយោបាយ​សង្គមកិច្ច​របស់​ធនាគារ អេស៊ីលីដា ស្តីពី​ទំនួល​ខុស​ត្រូវ​សង្គម ផ្សារភ្ជាប់​នឹង​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​ក្នុង​ការលើក​កម្ពស់​វិស័យ​កីឡា និង​ការអភិវឌ្ឍ​វិស័យកីឡា​បាល់ទាត់​នៅ​កម្ពុជា ប្រកប​ដោយ​និរន្តរភាព។ ធនាគារ អេស៊ីលីដា សូម​ចូលរួម​ចំណែក​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​លើក​កម្ពស់​កីឡា​បាល់ទាត់​កម្ពុជា តាម​រយៈ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាដៃគូ​សហការ​ឧបត្ថម្ភ​ជា​មួយ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សម្រាប់​ឆ្នាំ២០២៣-២០២៤។"

ACLEDA Photo

លោកបណ្ឌិត​បាន​បន្ថែម​ទៀត​ថា "កីឡា ជា​ពិសេស​កីឡា​បាល់ទាត់ ជួយ​ឱ្យ​យើង​មាន​សុខភាព​ល្អ រឹងមាំ សកម្ម និង​នាំ​ឱ្យ​យើង​យល់ដឹង​អំពី​គុណតម្លៃ​នៃ​ការងារ​ជា​ក្រុម ហើយ​លើក​ទឹក​ចិត្ត​ឱ្យ​យើង​ខិតខំ​ប្រឹងប្រែង​មិន​ងាយ​បោះបង់ ដោយ​សារកីឡា​នាំ​ឱ្យ​យើង​មាន​វិន័យ សេចក្តី​អំណត់​អត់​ធន់ និង​មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ដែល​ជា​គុណ​តម្លៃ​ចាំ​បាច់​នាំ​ឱ្យ​មាន​ជ័យជំនះ។ ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ កីឡា​ជា​មធ្យោបាយ​មួយ​ក្នុង​ការទំនាក់ទំនង​គ្នា និង​បង្កើត​នូវ​ចំណង​មិត្តភាព​ថ្មីៗ​ថែម​ទៀត។ ក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ ធនាគារ អេស៊ីលីដា ពិត​ជា​មាន​កិត្តិយស និង​មោទនភាព​ក្រៃលែង ដែល​បាន​ចូល​រួមចំណែក​ជាដៃគូ​សហការ​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​គាំទ្រ​ការអភិវឌ្ឍ​ទេពកោសល្យ​របស់​កីឡាករ​បាល់ទាត់​យើង​ឱ្យ​កាន់​តែ​រីក​ចម្រើន។"

ACLEDA Photo

លោក​បណ្ឌិត​ក៏​បាន​សម្តែង​នូវ​ការកោត​សរសើរ​ដោយ​ស្មោះសរ​ចំពោះ​ការ​ដឹកនាំ​របស់ ឯកឧត្តម​នាយឧត្តម​សេនីយ៍ សៅ សុខា ក្នុង​ការដឹកនាំ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នាពេល​កន្លង​មក។ ក្នុង​នោះ​ការគ្រប់គ្រង​របស់ ឯកឧត្តម​នាយឧត្តម​សេនីយ៍ រយៈពេល​ជាង​១០ឆ្នាំ បាន​ធ្វើ​ឱ្យ​កីឡា​បាល់ទាត់​កម្ពុជា មាន​ការរីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ជា​អាទិ៍​សមត្ថភាព​កីឡាករ គ្រូបង្វឹក មន្ត្រី​អាជ្ញា​កណ្តាល និង​ក្លឹប​បាល់ទាត់​អាជីព​នានា មាន​សមត្ថភាព និង​មាន​លទ្ធភាព​ចូលរួម​ការប្រកួត​ប្រជែង​ជា​លក្ខណៈ​តំបន់ និង​អន្តរជាតិ។ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​នាយឧត្តម​សេនីយ៍ សៅ សុខា កីឡា​បាល់ទាត់​កម្ពុជា​មាន​ការរីកចម្រើន​ជាបន្តបន្ទាប់ និង​មាន​ឈ្មោះ​បោះ​សំលេង​លើ​ឆាក​អន្តរជាតិ។

ACLEDA Photo
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក នេត ពិសិដ្ឋ នាយកប្រតិបត្ដិសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា
ទូរស័ព្ទ៖ ០១៥ ៧០០ ១១១
អ៊ីម៉ែល៖ neth.piseth@acledabank.com.kh
វេបសាយ៖ www.acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៦២៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖