www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ទទួលបានចំណាត់ថ្នាក់ "B+/Stable/B" ភាពរឹងមាំ និងមានស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង ពី Stand & Poor's

ធនាគារ អេស៊ីលីដា ទទួលបានចំណាត់ថ្នាក់ "B+/Stable/B" ភាពរឹងមាំ និងមានស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង ពី Stand & Poor's

ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ACLEDA Photo

ធនាគារ អេស៊ីលីដា ភីអិលស៊ី ("ធនាគារ អេស៊ីលីដា") ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ទទួលបានរបាយការណ៍វាយតម្លៃពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor's (S&P) Global Ratings ដោយរក្សានូវចំណាត់ថ្នាក់ "B+/Stable/B" ដដែល។

ការរក្សាបាននូវចំណាត់ថ្នាក់នេះសបញ្ជាក់អំពីភាពរឹងមាំ និងការរក្សាបាននូវស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ និងរក្សាបាននូវស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់បង្ការនូវគ្រប់ស្ថានភាពនៃសេដ្ឋកិច្ច ពីវិបត្តិកូវីដ-១៩ និងឧបសគ្គផ្សេងៗ ជាច្រើន ក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច។ បន្ថែមលើនេះ ធនាគារ អេស៊ីលីដា មានមូលដ្ឋាននៃប្រាក់បញ្ញើដ៏សម្បូរបែប រួមទាំងការផ្តល់សេវាហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាឌីជីថលលេចធ្លោ និងបណ្តាញប្រតិបត្តិការទូលំទូលាយ។

កត្តាទាំងអស់នេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំជាវិជ្ជមាននៃបណ្តាញធុរកិច្ច របស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំពោះគុណភាពនៃដើមទុន ដែលអាចរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦១១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖