www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ទាំង ៧ សាខា ក្នុងរាជធានីភ្នំពេញ មានបុគ្គលិកបម្រើសេវាជូនអតិថិជន រហូតដល់ម៉ោង ៧ យប់

ធនាគារ អេស៊ីលីដា ទាំង ៧ សាខា ក្នុងរាជធានីភ្នំពេញ មានបុគ្គលិកបម្រើសេវាជូនអតិថិជន រហូតដល់ម៉ោង ៧ យប់

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

ACLEDA Photo

ជម្រាបជូនអតិថិជនជាទីគោរព ដើម្បីបំពេញតម្រូវការរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង ធនាគារ អេស៊ីលីដា នឹងបន្ថែមម៉ោងបុគ្គលិកបម្រើជូនអតិថិជន រហូតដល់ម៉ោង ៧:០០ យប់ ចំនួន ៤ សាខា បន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះតទៅ។

សាខាដែលមានបុគ្គលិកបម្រើ ចាប់ពីថ្ងៃចន្ទ ដល់ សុក្រ ម៉ោង ៧:៣០ ព្រឹក ដល់ ៧:០០ យប់ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ) មាន ៤ សាខា៖

ចំណែកសាខាទាំង ៣ របស់ធនាគារ អេស៊ីលីដា នៅក្នុងផ្សារទំនើបអ៊ីអន ១, ២, ៣ មានបុគ្គលិកបម្រើរៀងរាល់ថ្ងៃ (ចន្ទ ដល់ អាទិត្យ រួមទាំងថ្ងៃឈប់សម្រាកសាធារណៈ) ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ៧:០០ យប់។

ដោយឡែកសាខាផ្សេងៗទៀតនៅទូទាំងប្រទេស មានបុគ្គលិកបម្រើចាប់ពីថ្ងៃចន្ទ ដល់ សុក្រ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ) ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ ៤:០០ រសៀល។

ការបន្ថែមម៉ោងបុគ្គលិកបម្រើនេះ មានគោលបំណងសម្រួលដល់លោកអ្នកដែលមានការងារដ៏មមាញឹក និងធានាបានថា យើងខ្ញុំនៅជាមួយលោកអ្នកគ្រប់ពេលវេលា នៅពេលដែលលោកអ្នកត្រូវការសេវាកម្មធនាគារ។ លើសពីនេះ លោកអ្នកក៏អាចប្រើសេវាកម្មឌីជីថលដ៏ទំនើបរបស់ធនាគារ អេស៊ីលីដា បានគ្រប់ពេល (២៤/៧) ដោយខ្លួនឯងផ្ទាល់។

ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងភាពងាយស្រួល នៅតែជាអាទិភាពចម្បង ហើយយើងខ្ញុំជឿជាក់ថា លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អជាមួយធនាគារ អេស៊ីលីដា។

យើងខ្ញុំទាំងអស់គ្នារង់ចាំបម្រើលោកអ្នក ជាមួយស្នាមញញឹមគ្រប់ពេល និងវិជ្ជាជីវៈខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្ត និងបន្តគាំទ្រធនាគារ អេស៊ីលីដា។


ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖