navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ឡាវ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសជួបជាមួយនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាធនាគារខ្មែរដំបូងគេ ដែលបានពង្រីកសាខាទៅប្រទេសឡាវ
ធនាគារ អេស៊ីលីដា ឡាវ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសជួបជាមួយនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាធនាគារខ្មែរដំបូងគេ ដែលបានពង្រីកសាខាទៅប្រទេសឡាវ
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤
នាល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា ឡាវ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅប្រទេសមួយ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាធនាគារខ្មែរដំបូងគេ ដែលបានពង្រីកសាខាទៅក្រៅប្រទេស ក្នុងឱកាសដែល សម្តេចធិបតី ជួបសំណេះសំណាលជាមួយប្អូនៗសិក្ខាកាម និងនិស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំប្រទេសឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ធនាគារ អេស៊ីលីដា ឡាវ ជាធនាគារពាណិជ្ជកម្ពុជា ដែលបានបើកដំណើរការនៅក្នុងប្រទេសឡាវ អស់រយៈពេលជាង ១៥ឆ្នាំ និងមានសាខាចំនួន ៣៧ នៅតាមបណ្តាខេត្តចំនួន ១៥ ក្នុងប្រទេសឡាវ។
ធនាគារមានសាខាបុត្រសម្ព័ន្ធចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដាឡាវ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា ដើម្បីបម្រើសេវាធនាគារជូនដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY




