navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextកម្មវិធីបណ្តាញធុរៈកិច្ច ជាមួយសមាគម BNI ក្រោមប្រធានបទ៖ សេវាធនាគារសម្រួលដល់ធុរៈកិច្ច
កម្មវិធីបណ្តាញធុរៈកិច្ច ជាមួយសមាគម BNI ក្រោមប្រធានបទ៖ សេវាធនាគារសម្រួលដល់ធុរៈកិច្ច
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤
នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា បានសហការជាមួយសមាគមធុរៈកិច្ច (BNI) រៀបចំកម្មវិធីបណ្តាញធុរៈកិច្ច ក្រោមប្រធានបទ៖ សេវាធនាគារសម្រួលដល់ធុរៈកិច្ច។ ដែលព្រឹត្តិការណ៍នេះនឹងនាំមកឱ្យក្រុមហ៊ុនទាំងអស់ទទួលបានដំណោះស្រាយហិរញ្ញវត្ថុដែលមានប្រសិទ្ធភាព ដើម្បីជួយដល់ដំណើរការនៃការពង្រីកដល់អាជីវកម្មទាំងអស់។
ធនាគារ អេស៊ីលីដា ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សហគ្រាសអាជីវកម្មនានា លើសពីសេវាកម្មហិរញ្ញវត្ថុមូលដ្ឋាន ដើម្បីផ្តល់កិច្ចសម្របសម្រួលដែលជំរុញដល់កំណើនវិនិយោគ ពង្រឹងសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពអាជីវកម្ម។