www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ឧបត្ថម្ភថ្លៃទស្សនកិច្ចសិស្សគ្រឹះស្ថានអប់រំរដ្ឋមកកាន់សារមន្ទីរ ស.ស.រ

ធនាគារ អេស៊ីលីដា ឧបត្ថម្ភថ្លៃទស្សនកិច្ចសិស្សគ្រឹះស្ថានអប់រំរដ្ឋមកកាន់សារមន្ទីរ ស.ស.រ

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) បានរៀបចំពិធីប្រគល់-ទទួល លិខិតថ្លែងអំណរគុណ របស់ធនាគារជាតិនៃកម្ពុជា (NBC) ជូនដល់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីតំណាងមន្ទីរអប់រំរាជធានីភ្នំពេញ ដែលជាការរួមចំណែកលើកកម្ពស់ការយល់ដឹងផ្នែកសេដ្ឋកិច្ច តាមរយៈកម្មវិធីវិស័យធនាគារ ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC)។

តាមរយៈកម្មវិធីនេះ ធនាគារ អេស៊ីលីដា បានឧបត្ថម្ភថ្លៃទស្សនកិច្ចសិស្សគ្រឹះស្ថានអប់រំរដ្ឋមកកាន់សារមន្ទីរ ស.ស.រ ដើម្បីផ្តល់ឱកាសឱ្យសិស្សទទួលបានចំណេះដឹងអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា និងជាការបង្ហាញអំពីទំនួលខុសត្រូវសង្គមរបស់វិស័យធនាគារនៅកម្ពុជា។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.២៣៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖