www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់ឥណទានសម្រាប់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ធនាគារ អេស៊ីលីដា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់ឥណទានសម្រាប់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នារវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារ ស្តីពីការផ្តល់ឥណទានសម្រាប់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ACLEDA Photo

ធនាគារ អេស៊ីលីដា គឺតែងតែទទួលបានការផ្តល់ទំនុកចិត្ត និងការជ្រើសរើសធ្វើជាដៃគូជាបន្តបន្ទាប់ ពីស្ថាប័នសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា។ នេះជាកត្តាជំរុញលើកទឹកចិត្តឱ្យធនាគារ អេស៊ីលីដា បន្តពង្រីកបណ្តាញប្រតិបត្តិការ ពង្រឹងគុណភាព និងធ្វើនវានុវត្តន៍ប្រព័ន្ធធនាគារឌីជីថល ប្រកបដោយបរិយាបន្ន គ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា និងបន្តទៅថ្នាក់តំបន់។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតកិច្ចសហការជាយុទ្ធសាស្រ្ត និងការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងធនាគារ អេស៊ីលីដា ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេស ឱ្យទទួលបាននូវទំហំឥណទានដ៏សមស្រប ជាមួយអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌឥណទានល្អប្រសើរ។ គំនិចផ្តួចផ្តើមនេះ មានគោលបំណងជួយដល់តម្រូវការហិរញ្ញវត្ថុជាលក្ខណៈបុគ្គល ដែលអាចឱ្យពួកគេបង្កើនជំនាញ និងទទួលបានបទពិសោធន៍ជាអន្តរជាតិ។

ACLEDA Photo

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤១ លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៣,៨ លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ

លោក ពេជ្រ វឌ្ឍនា
នាយកការិយាល័យប្រឹក្សាលក់ និងរក្សាអតិថិជន
ទូរស័ព្ទៈ ០១៥ ៨០០ ៤៤៤
អ៊ីម៉ែលៈ woithana@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖