navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា បើកសាខាថ្មី ទី២៦៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់
ធនាគារ អេស៊ីលីដា បើកសាខាថ្មី ទី២៦៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤
ធនាគារ អេស៊ីលីដា មានមោទនភាពប្រកាសបើក សាខាក្រុមហ៊ុនក្នុងស្រុក (សាខាទី២៦៥) ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ។
ការពង្រីកប្រតិបត្តិការសាខាថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្តល់ជូននូវផលិតផលនិងសេវាកម្ម ប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជន និងសាធារណជន គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។
សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ទី២៦៥ នេះ មានទីតាំងនៅ ផ្លូវជាតិលេខ៥៥ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មើលផែនទី៖ https://maps.app.goo.gl/YrcF9MdMszdYmvaE8
ធនាគារ អេស៊ីលីដា ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ រួមទាំងសេវាធនាគារឌីជីថល ដែលបម្រើជូន ២៤/៧ រួមមាន៖ អេស៊ីទាន់ចិត្ត, អេធីអឹម, POS, អេស៊ីលីដាអ៊ីនធើណែត, និងសេវាឌីជីថលជាច្រើនទៀត ដើម្បីបំពេញតម្រូវការលោកអ្នក និងធ្វើឱ្យអាជីវកម្មតូចធំគ្រប់ប្រភេទរបស់លោកអ្នក កាន់តែរីកចម្រើន។
យើងខ្ញុំទាំងអស់គ្នា រង់ចាំបម្រើដោយក្តីគោរពស្រលាញ់ និងផ្តល់ទំនុកចិត្តខ្ពស់ ជូនដល់អតិថិជន និងសាធារណជន គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY







