navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំប្រទេសកម្ពុជា
ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំប្រទេសកម្ពុជា
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០ព្រឹក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ និងថ្នាក់គ្រប់គ្រង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្ដម វណ្ណឡាល វ៉ូណា បាវីតលុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជំរុញ និងពន្លឿនការងារ ពាក់ព័ន្ធនឹងការទូទាត់ឆ្លងដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ក៏ដូចជាគាំទ្រដល់វិស័យទេសចររវាងប្រទេសទាំងពីរផងដែរ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY






