www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស ប្រារព្ធរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស ប្រារព្ធរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥

ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត និងលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ នៅគ្រប់សាខាទូទាំងប្រទេស ដើម្បីរក្សាប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥។

សូមទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿងជានិរន្ដរ៍ ជូនដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងក្រុមគ្រួសារ និងសូមឱ្យការធ្វើដំណើរ ទៅទីជិត ទីឆ្ងាយប្រកបដោយសុខសុវតិ្ថភាព។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការជឿជាក់ និងគាំទ្ររបស់លោកអ្នកជាមួយធនាគារ អេស៊ីលីដា។

គោលបំណងដ៏សំខាន់ដែលធនាគារ អេស៊ីលីដា តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ៖

  1. បន្តរក្សានូវទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ដ៏ល្អផូរផង់ សូត្រមន្តលើករាសីសេចក្តីចម្រើនតាមព្រះពុទ្ធសាសនា បង្សកូលបញ្ជូនកុសលផលបុណ្យឧទ្ទិសដល់បុព្វការីជន និងញាតកាទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោក និងជាការរំលឹកនូវគុណូបការៈដែលគាត់ធ្លាប់មានគុណចំពោះយើងទាំងអស់គ្នា។
  2. ចូលរួមរីករាយសប្បាយ អំណរសាទរឆ្នាំថ្មី បំភ្លេចនូវទុក្ខកង្វល់ និងជំងឺឈឺថ្កាត់ផងទាំងឡាយអំពីឆ្នាំចាស់ ហើយទទួលយកអ្វីដែលល្អថ្មីៗ តាមរយៈការជួបជុំលេងល្បែងប្រជាប្រិយកម្សាន្ត។
  3. ពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាតរភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាង បុគ្គលិកនិងបុគ្គលិក សហការី និងថ្នាក់គ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ឲ្យកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។
  4. ក្រោមម្លប់សន្តិភាព ធនាគារ អេស៊ីលីដា ក៏ដូចជាប្រជាជនទូទាំងប្រទេស មានឱកាសក្នុងការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងអធិកអធមបែបនេះ។
  5. ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកំពូលរបស់ជាតិទាំងអស់ដែលបានដឹកនាំប្រទេសជាតិ ធានាបាននូវសុខសន្តិភាពជានិរន្តរ៍ និងប្រមុខរាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសជាតិធានាបាននូវសេដ្ឋកិច្ចជាតិរីកចម្រើនប្រកបដោយចិរភាព ធ្វើឲ្យធនាគារ អេស៊ីលីដា ទទួលបាននូវអត្ថប្រយោជន៍ដ៏មានសារសំខាន់នេះ ជំរុញឲ្យខ្លួនឯងមានការរីកចម្រើន ជារៀងរហូត។
  6. ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងសាធារណជនទាំងអស់ ជាពិសេសអាជ្ញាធរគ្រប់ស្ថាប័ន ដែលបាននិងបន្តការគាំទ្រ ជំរុញដល់កំណើនរីកលូតលាស់របស់ធនាគារ អេស៊ីលីដា ជានិច្ចនិរន្តរ៍។
  7. ធនាគារ អេស៊ីលីដា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី សូមតាមជួយបីបាច់រក្សា និងប្រទាននូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និងអតិថិជន និងសាធារណជនទាំងអស់ សូមទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៣៨ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖