 navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ឧបត្ថម្ភថវិកាចំនួន ៨០០.០០០.០០០រៀល ជូនកាកបាទក្រហមកម្ពុជា
navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ឧបត្ថម្ភថវិកាចំនួន ៨០០.០០០.០០០រៀល ជូនកាកបាទក្រហមកម្ពុជា
ធនាគារ អេស៊ីលីដា ឧបត្ថម្ភថវិកាចំនួន ៨០០.០០០.០០០រៀល ជូនកាកបាទក្រហមកម្ពុជា
ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ ជាមួយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដឹកនាំដោយបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ ដែលបាននាំយកថវិកាចំនួន ៨០០.០០០.០០០ រៀល (ប្រាំបីរយលានរៀល) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ "រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ"។
គិតចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ១៨លើក មានថវិកាសរុប ៧.៤៧០លានរៀល និង ១២.៧៧០ ដុល្លារអាមេរិក។
ស្ថិតក្នុងឱកាសជួបជាមួយសប្បុរសជនទាំងអស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល របស់កាកបាទក្រហមកម្ពុជា។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យធនាគារ និងសប្បុរសជន វិស័យឯកជន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។


 USD
USD THB
THB EUR
EUR AUD
AUD VND
VND CAD
CAD LAK
LAK JPY
JPY GBP
GBP CNY
CNY អេស៊ីលីដាទាន់ចិត្តផេ
អេស៊ីលីដាទាន់ចិត្តផេ 
    















 
    












