navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextប័ណ្ណអេស៊ីលីដា បានបំពាក់ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់បន្ថែមទៀត សម្រាប់រាល់ការទូទាត់ទំនិញ-សេវាកម្មផ្សេងៗតាមអនឡាញ
ប័ណ្ណអេស៊ីលីដា បានបំពាក់ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់បន្ថែមទៀត សម្រាប់រាល់ការទូទាត់ទំនិញ-សេវាកម្មផ្សេងៗតាមអនឡាញ
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ថ្មី! ប័ណ្ណអេស៊ីលីដា គ្រប់ប្រភេទ បានធ្វើបច្ចុប្បន្នភាពបំពាក់បន្ថែមប្រព័ន្ធបច្ចេកវិជ្ជាការពារសុវត្ថិភាពប័ណ្ណកម្រិតខ្ពស់បំផុត ដោយរាល់ពេលអតិថិជនទូទាត់ថ្លៃទំនិញ-សេវាកម្មតាមអនឡាញ ប្រព័ន្ធនឹងតម្រូវឱ្យអតិថិជនបញ្ជាក់ប្រតិបត្តិការ តាមរយៈអេស៊ីស៊ូភើអេប ឬបញ្ចូលលេខកូដសុវត្ថិភាព (OTP) ដែលប្រព័ន្ធនឹងផ្ញើសារតាមអ៊ីម៉ែល ឬ SMS ទៅលេខទូរសព្ទរបស់ម្ចាស់ប័ណ្ណ។
*** បញ្ជាក់៖ សម្រាប់លេខកូដសុវត្ថិភាព (OTP) ដែលកន្លងមកអតិថិជនប្រើប្រាស់តាមរយៈ Soft Token ឬ Hard Token នឹងអស់សុពលភាពនាពេលឆាប់ៗខាងមុខនេះ។
មិនទាន់មានប័ណ្ណអេស៊ីលីដា ឬត្រូវការបន្ថែម? លោកអ្នកអាចស្នើប័ណ្ណ នៅលើអេស៊ីស៊ូភើអេប ឬអញ្ជើញមកសាខាធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស។