www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការចូលរួមសប្បុរសធម៌ដោយស្ម័គ្រចិត្ត ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី "មូលនិធិស្ម័គ្រចិត្តសម្រាប់បុព្វហេតុការពារបូរណភាពទឹកដីខ្មែរ"

ការចូលរួមសប្បុរសធម៌ដោយស្ម័គ្រចិត្ត ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី "មូលនិធិស្ម័គ្រចិត្តសម្រាប់បុព្វហេតុការពារបូរណភាពទឹកដីខ្មែរ"

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥

ACLEDA Photo

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសសូមជម្រាបដំណឹងជូន អតិថិជន និងសាធារណជន មេត្តាជ្រាបថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាតិជាធ្លុងមួយ សំដៅរក្សាបាននូវអធិបតេយ្យភាព ការពារបូរណភាពទឹកដី ក៏ដូចជាការគាំទ្រដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខ្មែរជួយខ្មែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមធ្វើការអំពាវនាវដល់អតិថិជន និងសាធារណជន ចូលរួមបរិច្ចាគវិភាគទានដោយស្ម័គ្រចិត្តក្នុង "មូលនិធិស្ម័គ្រចិត្តសម្រាប់បុព្វហេតុការពារបូរណភាពទឹកដីខ្មែរ" ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈខេអេចឃ្យូអរ និងលេខគណនីធនាគារ អេស៊ីលីដា ដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងផ្សព្វផ្សាយអំពីការបូកសរុបថវិកា ដែលទទួលបានពីការបរិច្ចាគខាងលើ ជូនដល់អតិថិជន និងសាធារណជន ចាប់ពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ហើយធនាគារនឹងបន្តធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ នៅវេលាម៉ោង ៥:០០ ល្ងាច ទៅតាមគេហទំព័រផ្លូវការរបស់ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសសូមជម្រាបដំណឹងជូនអតិថិជន និងសាធារណជន មេត្តាជ្រាបថា ធនាគារបានបិទបញ្ចប់ការទទួលមូលនិធិបរិច្ចាគ "មូលនិធិស្ម័គ្រចិត្តសម្រាប់បុព្វហេតុការពារបូរណភាពទឹកដីខ្មែរ" ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០

ថវិកាដែលទទួលបានពីការបរិច្ចាគ 

ចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង១៩:៣០ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង១៧:០០

កាលបរិច្ឆេទ ចំនួនសប្បុរជន ថវិកាទទួលបាន ថវិកាសរុបសមមូល
គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ២៣.៦៥៤នាក់ ៣៦៥.១៨១.២៤៤៛ ៩.៣២៨,៦៧$ ៤០២.៤៩៥.៩២៤៛
គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ៧.៧៧៧នាក់ ២៣៩.៤៦១.២០២៛ ៧.៥៧៦,៦៣$ ២៦៩.៧៦៨.៩២២៛
គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ៧.០៥០នាក់ ២១៨.៤១៥.២២០៛ ៧.០៥៩,១៨$ ២៤៦.៦៥១.៩៤០៛
គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ៤.៨៨១នាក់ ១៤៨.៧៥៣.០៣៧៛ ៥.៥២៩,០១$ ១៧០.៨៦៩.០៧៧៛

អត្រាប្តូរប្រាក់៖ ១$ = ៤.០០០៛

ថ្នាក់ដឹកនាំ និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ និងជំនួសមុខឲ្យក្រុមគ្រួសារវីរកងទ័ពជួរមុខកម្ពុជា យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគក្នុង "មូលនិធិស្ម័គ្រចិត្តសម្រាប់បុព្វហេតុការពារបូរណភាពទឹកដីខ្មែរ" ដែលបានបិទបញ្ចប់នាថ្ងៃនេះ។

សរុបសប្បុរសជនមានចំនួន ២៣.៦៥៤ នាក់ ជាមួយនឹងថវិកាសរុបជាទឹកប្រាក់រៀល និងដុល្លារអាមេរិក មានចំនួន ៤០២.៤៩៥.៩២៤ រៀល គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង១៩:៣០ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង១៧:០០។

ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបរិច្ចាគថវិកាបន្ថែមចំនួន ១.៥៩៧.៥០៤.០៧៦ រៀល ក្នុង "មូលនិធិស្ម័គ្រចិត្តសម្រាប់បុព្វហេតុការពារបូរណភាពទឹកដីខ្មែរ" ឱ្យគ្រប់ចំនួន ២.០០០.០០០.០០០ (ពីរពាន់លាន) រៀល ដើម្បីឧបត្ថម្ភជូនដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបានពលីជីវិត របួស ពិការ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ កំលុងពេលមានជម្លោះប្រដាប់អាវុធកន្លងមក។

ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា ថវិកាដែលទទួលបានពីការចូលរួមខាងលើ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងសហការជាមួយធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ចែងជូន ដល់ក្រុមគ្រួសារបងប្អូនវីរកងទ័ពដែលបានពលីជីវិត របួស ពិការ តាមសេចក្តីដូចបានបញ្ជាក់ នៅពេលវេលាសមស្របណាមួយ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមអំពាវនាវដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខកម្ពុជា ដែលបានពលីជីវិត របួស ពិការ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ មេត្តាផ្តល់ព័ត៌មានមកសាខាធនាគារ អេស៊ីលីដា ដែលនៅជិតលោកអ្នកបំផុត។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១២១ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖