www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់កម្រៃសេវាសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម តាមរយៈអេស៊ីស៊ូភើអេប

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់កម្រៃសេវាសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម តាមរយៈអេស៊ីស៊ូភើអេប

ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានអភិវឌ្ឍន៍រួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់កម្រៃសេវាសាធារណៈ លើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារ របស់ក្រសួងពាណិជ្ជកម្ម តាមរយៈអេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសកាន់តែច្រើនជូនដល់ធុរជន អតិថិជន និងសាធារណជន ក្នុងការទូទាត់កម្រៃសេវាសាធារណៈ ដោយពុំចាំបាច់អញ្ជើញមកទូទាត់ប្រាក់ដោយផ្ទាល់នៅបញ្ជរបង់ប្រាក់ក្រសួងពាណិជ្ជកម្មទៀតឡើយ។

ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរឹងមាំ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយទំនុកចិត្ត ដែលផ្ដល់ឱកាសឱ្យពាណិជ្ជករ ធុរជន និងអ្នកប្រើប្រាស់ ទទួលបានកាលានុវត្តភាពឌីជីថលក្នុងការជំរុញនវានុវត្តន៍ លើកកម្ពស់ភាពប្រកួតប្រជែង និងសមាហរណកម្មក្នុងសេដ្ឋកិច្ចឌីជីថល ថ្នាក់តំបន់ និងសកល។

ទន្ទឹមនឹងនោះ ធនាគារ អេស៊ីលីដា តែងតែទទួលបានទំនុកចិត្តពីស្ថាប័នជាតិ ជាពិសេស នាពេលកន្លងមក ធនាគារ អេស៊ីលីដា បានធ្វើការតភ្ជាប់ជាមួយក្រសួងពាណិជ្ជកម្មលើប្រព័ន្ធស្វ័យប្រវត្តិកម្មជាច្រើន រួមមាន៖ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម បញ្ជាក់ប្រភពដើមទំនិញ កម្មសិទ្ធិបញ្ញា និងប្រព័ន្ធស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាកាតាលីករយ៉ាងសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាក់ស្តែង ដើម្បីផ្តល់ភាពងាយស្រួលដល់ធុរជន អតិថិជន និងសាធារណជន ក្នុងការទូទាត់កម្រៃសេវាសាធារណៈ ធនាគារ អេស៊ីលីដា តែងតែអភិវឌ្ឍន៍កែសម្រួល និងរៀបចំនិម្មាបនកម្មថ្មី លើកម្មវិធីទូរស័ព្ទអេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) ក្នុងការសម្រួលការទូទាត់កម្រៃសេវាសាធារណៈ ដោយបន្ថែមមុខងារថ្មី លើការទូទាត់កម្រៃសេវាតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពាររបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនលទ្ធភាពក្នុងការបម្រើសេវាធនាគារឌីជីថលប្រកបដោយនវានុវត្តន៍ និងផ្តល់ប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧១លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៣៨លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក នេត ពិសិដ្ឋ នាយកប្រតិបត្ដិសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរសព្ទ៖ ០១៥ ៧០០ ១១១
អ៊ីម៉ែល៖ neth.piseth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤៦៨ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖