www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

នឹកព្រះគុណថ្លៃ

- បទពាក្យ៧ -
១- ក្រោយភ្លៀងហ៊ីងយំរំពងស្រែ ក្តៅរៃយំរ៉ែលើរុក្ខា
  រសៀលហៀបលិចសុរិយា ទោចទួញខ្លោចផ្សាសែនស្រងោច ។
២- ស្បៃខ្មៅដណ្តប់ពសុធា ទ្រូងសែនរងាចិត្តអាណោច
  ចង្រិតដែកដូងលលកខ្មោច ស្រែកលុបផ្សាខ្លោចស្រណោះក្រៃ ។
៣- នឹកដល់ពុកម៉ែនឹកយាយតា នឹកសព្វញាតិសាទាំងយប់ថ្ងៃ
  ធ្លាប់រួមកាន់បិណ្ឌជុំអ្នកថ្លៃ នឹកស្រណោះដៃម៉ែថ្នាក់ថ្នម ។
៤- នឹកគ្រប់បណ្តាំដំបូន្មាន ពាក្យពេចន៍ជាស្ពានមានទឹកដម
  នឹកដល់ព្រះគុណអ្នកបីបម បីបាច់ថ្នាក់ថ្នមកូនសែននឹក ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖