navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ត្រូវចៀសវាង
- បទពាក្យ៧ -
១- | ការមានប្រយោជន៍គួរខំធ្វើ | បាបកម្មធ្លាក់លើត្រូវចៀសវាង |
លួចឆក់កេងកិបមិនលះលាង | កើតទោសទណ្ឌទៀងតាមន័យកម្ម ។ | |
២- | យល់ដឹងទុក្ខទោសខំប្រព្រឹត្ត | បាបលាក់មិនជិតទោសប្រចាំ |
ការខ្ចោះប្រហោងខុសត្រែងត្រាំ | ខុសមិនចំណាំមិនកោតក្រែង ។ | |
៣- | លួចគេមិនក្សាន្តខានសប្បាយ | ភ័យមិនរសាយព្រួយម្នាក់ឯង |
ដ្បិតបានសាងបាបដោយល្បិចក្លែង | បារម្ភចំបែងក្រែងគេដឹង ។ | |
៤- | មិនយូរមិនឆាប់ចាប់បានចោរ | ភស្តុតាងជាសោម្ចាស់បណ្តឹង |
ច្បាប់ច្បាស់មូលដ្ឋានជាដំណឹង | ស្លន់ស្លោភ្នែកស្លឹងដឹងទង្វើ ។ | |
៥- | ទទួលទោសទណ្ឌវ័ណ្ឌចំណង | ទោសគេឲ្យសងព្រោះអំពើ |
គេផ្អើលឈូឆរតាមមៀងមើល៍ | ការមិនគួរធ្វើត្រូវចៀសវាង ។ | |