navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
កូនបីប្រភេទ
- បទពាក្យ៧ -
* | ពុកម៉ែក្នុងលោកមានកូនចៅ | ខ្លះឆ្លាតខ្លះខ្លៅជាធម្មតា |
កូនប្រុសកូនស្រីពេញស្នេហា | គ្មានពុកម៉ែណាស្អប់កូនឡើយ ។ | |
* | ចិញ្ចឹមថែទាំដល់ពេញវ័យ | បីប្រភេទន័យពិតមែនហើយ |
អតិជាតបុត្ត ពុកម៉ែស្បើយ | ឈ្លាវឆ្លាតដល់ត្រើយថ្កើងខ្ពង់ខ្ពស់ ។ | |
* | កូនមានកំណើតកើតមកល្អ | ជាកូនបវរតកេរ្តិ៍ឈ្មោះ |
រុងរឿងមានន័យល្បីពីរោះ | គុណគាប់ឡើងខ្ពស់លើសពុកម៉ែ ។ | |
* | អនុជាតបុត្ត ស្មើម៉ែឳ | ចេះដឹងគ្រប់ផ្លូវដូចវង្សខ្សែ |
មិនលើសមិនខ្វះស្មើពុកម៉ែ | រស់បានល្ហើយល្ហែមិនខុសអ្វី ។ | |
* | អវជាតបុត្ត កូនអាប់អន់ | កូននាំអាសន្នកូនគិតខ្លី |
កូនបង្ករឿងទោះប្រុសស្រី | អស់ទ្រព្យផ្ទះដីក្ស័យពូជពង្ស ។ | |
* | ល្ងង់ខ្លៅលោភលន់ខឹងឆេវឆាវ | ប៉ះបោះចោលប្រាវកូនល្ងិតល្ងង់ |
ក្រកិច្ចក្រកលទ្រព្យលិចលង់ | កេរ្តិ៍តំណវង្សអន្តរាយ ។ | |