navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ឥទ្ធិពលសុរា
- បទកាកគតិ -
១- | មួយកែវព្រោកប្រាជ្ញ | ស្រាចូលបាត់ខ្លាច | លេងសើចសប្បាយ |
ប្រឡែងមិត្តភក្តិ | រាក់ទាក់ក្អាកក្អាយ | ពីរកែវប្រែក្លាយ | |
ជាស្រាយចិញ្ចើម ។ | |||
២- | សម្តីប្រែកាច | បីកែវកំណាច | ឫកពាសម្បើម |
ដកដង្ហើមធំ | យក្សយំចាប់ផ្តើម | បួនកែវជួយផ្សើម | |
ប្រែកាយវឹកវរ ។ | |||
៣- | ប្រាំកែវបង្ខំ | សំកុកសម្ងំ | អង្គុយលែងឈរ |
កែវទីប្រាំមួយ | ព្រឺព្រួយង៉ក់ងរ | វីវក់វឹកវរ | |
ភ្លូកភ្លឹកស្មារតី ។ | |||
៤- | ផឹកប្រាំពីរកែវ | ធីងធោងគាស់ចែវ | កលខ្ពើមចំណី |
គេរាំក្បាច់ប្រុស | ឯងខុសក្បាច់ស្រី | ឈរមិនជាប់ដី | |
ដេកដីរាំលេង ។ | |||
៥- | កែវទីប្រាំបី | ស្តីអស់ដឹងអ្វី | គោះជើងតាមភ្លេង |
កែវទីប្រាំបួន | យល់ខ្លួនធំធេង | ដេកដីច្រៀងលេង | |
អសោចកេរ្តិ៍ឈ្មោះ ។ | |||
៦- | ដល់កែវទីដប់ | ជោរមិនព្រមចប់ | រង្គើរង្គោះ |
ក្រហល់ក្រហាយ | គ្មានបាយក្នុងពោះ | ភ្លេចគិតដល់យស | |
យកចង្អេរបក់ ។ | |||
៧- | កែវទីដប់មួយ | ញាតិមិត្តជុំជួយ | យកទឹកបន្តក់ |
ស្លក់ស្លេកស្លោកថ្លើម | ដង្ហើមដង្ហក់ | ញាប់ញ័រដូចឆក់ | |
ស្រាដក់ឆ្អល់ឆ្អែត ។ | |||
៨- | បើអ្នកផឹកស្រា | ផឹកគួរពិចារណ៍ | វាស់វែងសមហេតុ |
ផឹកបានសប្បាយ | កុំក្លាយជាប្រេត | ផឹកដួលវាស់ម៉ែត្រ | |
គួរឈប់ផឹកស្រា ។ | |||
៩- | ផឹកមានសុខភាព | ផឹកស្គាល់ខ្ពស់ទាប | ផឹកប្រកបការ |
ផឹកកាយមាំមួន | ធ្វើខ្លួនរាបសា | ផឹកចេះពិចារណ៍ | |
ផឹករួមសប្បាយ ។ | |||
១០- | ផឹកអាហារឆ្ងាញ់ | ផឹករំលាយខ្លាញ់ | ផឹកថែរាងកាយ |
ផឹកមានបញ្ញា | ភ្លឺថ្លាស្រស់ស្រាយ | ផឹកស្រួលឆ្ងាញ់បាយ | |
ស្រាជាឱសថ ។ | |||