www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ស្នេហា

- បទពាក្យ៧ -
១- កូនស្នេហ៍ចម្បងគឺពុកម៉ែ កតញ្ញូថែអ្នកមានគុណ
  ត្រងត្រាប់រៀនសូត្រទុកជាទុន គ្រូដើមគេមុនគឺមេបា ។
២- ស្នេហ៍ដូនស្នេហ៍តាស្នេហ៍ផៅពង្ស ស្នេហ៍ពិតទ្រទ្រង់ស្ទួយញាតិសា
  កេរ្តិ៍គាប់ត្រកូលរួមរក្សា ប្រឹងសាងអាត្មាឱ្យខ្ពង់ខ្ពស់ ។
៣- ស្នេហ៍យុវវ័យមិត្តស្រីប្រុស ស្នេហ៍ត្រូវមិនខុសស្នេហ៍មានយស
  ស្នេហាបាបមិត្ត(១)ខូចកេរ្តិ៍ឈ្មោះ ចង់បានខ្ពង់ខ្ពស់ស្នេហ៍មិត្តល្អ ។
៤- ស្នេហ៍មានវិន័យថ្លៃមេបា ចូលស្តីរៀបការកូនបវរ
  គោរពទំនៀមដោយស្មោះសរ ឈ្មោះថាកូនល្អពិតស្នេហា ។
៥- ស្នេហ៍ល្បួងលួងលោមប្រលោមស្និទ្ធ ឆបោកកៀកកិតដោយតណ្ហា
  បំពានទំនៀមច្បាប់ខេមរា ខុសច្បាប់មាត្រាស្នេហ៍មិនពិត ។
៦- ស្នេហ៍ស្និទ្ធពិតស្មោះមានមង្គល ស្នេហ៍ល្មើសអំពល់ខ្វល់គំនិត
  ប្រសិនសាងស្នេហ៍សូមស្នេហ៍ពិត មុនស្នេហ៍សូមគិតដល់មេបា ។
(១) បាបមិត្ត (អានថា) : បាប-ប៉ាក់មិត្ត

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖