navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ព្រហ្មវិហារធម៌
- បទពាក្យ៧ -
* | កើតមកជាមនុស្សក្នុងលោកា | ឪម៉ែដូនតាថ្នាក់ដឹកនាំ |
តែងមានកូនចៅមើលថែទាំ | រួមរស់មួនមាំក្នុងគ្រួសារ ។ | |
* | ធាតុជំរុញឱ្យអភិវឌ្ឍន៍ | មង្គលប្រាកដមានសក្តា |
គឺពិតជាផុសពីចិន្តា | នាយក-នាយិកា ល្អឥតខ្ចោះ ។ | |
* | ប្រកាន់យកព្រហ្មវិហារធម៌ | ប្រតិបត្តិបវរដោយស្ម័គ្រស្មោះ |
មេត្តាអាណិតកូនទាំងអស់ | អាសូរស្រណោះសុធម្មា ។ | |
* | ករុណារាប់អានផុសឡើងជាក់ | នូវសុឆន្ទៈស្មោះស្ម័គ្រជា |
ស្រលាញ់ស្មោះស្មើរមនា | រក្សាគ្នីគ្នាជាអភិរម្យ ។ | |
* | មុទិតាសន្តោសប្រណី | ត្រូវខុសវែងខ្លីចេះផ្សំផ្គុំ |
ទន់ភ្លន់ត្រជាក់តូចផលធំ | ដោះស្រាយសុខុមសមហេតុការណ៍ ។ | |
* | ឧបេក្ខាតាំងចិត្តកណ្តាល | លម្អៀងអម្បាលគ្មានឡើយណា |
ចៀសអគតិគ្រប់កិច្ចការ | ស្វែងយល់រក្សាភាពសុក្រឹត ។ | |