www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

សុខដទៃ ក្រៅពីសេចក្តីស្ងប់មិនមាន

"នត្ថិ សន្តិ បរំ សុខំ"
- បទពាក្យ៧ -
១- និយាយព្រោកប្រាជ្ញមិនបានការ ស្តីមិនរាបសាគ្មានតម្លៃ
  ឫកពាឆ្គាំឆ្គងអស់ថ្លាថ្លៃ ក្រេវក្រោធរាល់ថ្ងៃបានថោកទាប ។
២- មិនទប់អារម្មណ៍ខំតវ៉ា ស្តែងកាយវិការមិនសុភាព
  ហាស្រែកនិយាយគ្មានរបៀប យល់ក្តីថោកទាបថាខ្ពង់ខ្ពស់ ។
៣- លើសខ្វះប៉ះពាក្យឈ្លោះប្រកែក វាយដំចាប់ហែកថោកកេរ្តិ៍ឈ្មោះ
  ពាក្យអសុរសមិនពីរោះ វង្វេងធ្វើហួសយល់ថាខ្លាំង ។
៤- ស្លុងស្លាប់ស្មារតីមិនដឹងខ្លួន ខ្សោយយល់មាំមួនខំតតាំង
  មានះមិនស្តាប់ប្រឹងប្រឆាំង ឆាបឆេះដូចសាំងមិនត្រឹមត្រូវ ។
៥- អស់ធាតុកំណាចកាចសាមាន្យ ខ្មាសខ្លួនខកប្រាណមុខក្រញូវ
  ខ្វះខាតលើសលស់កែតម្រូវ ប្រកាន់យកផ្លូវស្ងប់ក្សេមក្សាន្ត ។
ជំនួយស្មារតី : រក្សាកេរ្តិ៍ឈ្មោះ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖