www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ត្រង់ត្រឹមត្រូវ ផ្លូវចំណេញ

- បទពាក្យ៩ បែបជាប់ទង -
១- លាក់ហេតុផល ផ្ដល់មិនច្បាស់ ប្រាសចាកឋាន
  លាក់រំខាន បានមិនស្អាត ខាតមិនជា
  លាក់កន្លង ហ្មងសៅទុក្ខ មុខមានពៀរ
  លាក់គ្រប់គ្រា វាកើនខុស ដុះខាងខាត ។
២- ដឹងច្បាស់រោគ លោកព្យាបាល ស្រាលស្រាកឈឺ
  ជាជំងឺ ព្រឺគ្រុនក្ដៅ ក្រៅក្នុងស្អាត
  ឆាប់សះស្បើយ ល្ហើយបានជា វាមិនខាត
  លាក់នាំអាទិ៍ ខាតមិនជា វាខាតបង់ ។
៣- ផ្លូវដោះស្រាយ កាយភពផែន ដែនហេតុផល
  គិតកុសល ផលត្រឹមត្រូវ ផ្លូវទៀងត្រង់
  គិតថ្លឹងថ្លែង ឯងនិងគេ ទ្វេគ្រប់អង្គ
  ស្រាយផ្ចិតផ្ចង់ ត្រង់ត្រឹមត្រូវ ផ្លូវចំណេញ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ