navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
បានប៉ុណ្ណឹង ថ្លឹងតាមផល
- បទពាក្យ៩ បែបជាប់ទង -
១- | ចិត្តច្រណែន | កែននិន្ទា | គ្រាគេលើស |
| កើតចិត្តទើស | ល្មើសលែបខាយ | ចាយសម្ដី |
| កាយវាចា | ហាលើសខ្វះ | ផ្ដាសវែងខ្លី |
| រឿងប្រុសស្រី | ក្ដីជម្លោះ | គ្រោះវិបត្តិ ។ |
|
២- | ត្រូវហាត់ពត់ | លត់ដំចិត្ត | ស្និទ្ធដោយគុណ |
| ល្អរៀនមុន | ទន់ជំពប់ | ទប់រាំងស្កាត់ |
| តាំងចិត្តស្ងប់ | ចប់កម្មពៀរ | វេរាស្ងាត់ |
| បាបបង់បាត់ | ស្កាត់គ្រោះភ័យ | ន័យសុខសាន្ត ។ |
|
៣- | ប្រឹងប្រែងការ | ថ្លាគំនិត | ពិតផលល្អ |
| ការបវរ | តគាប់គុណ | ទុនថ្កើងថ្កាន |
| ផលការតប | ស្របបំណង | ឆ្លងដល់ឋាន |
| ប៉ងប៉ុន្មាន | បានប៉ុណ្ណឹង | ថ្លឹងតាមផល ។ |
|