navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ទំនាក់ទំនង
- បទពាក្យ៧ -
| ១- | ឡេះឡោះលេងសើចមិនបានការ | គេជេរផ្តាសាកើតប្តឹងផ្តល់ |
| និយាយប៉ប៉ោចគ្មានហេតុផល | ស្តីមិនដឹងខ្យល់គ្មានមូលដ្ឋាន ។ | |
| ២- | និយាយសរសេរមានសំអាង | ហេតុផលភស្តុតាងថ្លៃថ្កើងថ្កាន |
| និយាយខ្លីច្បាស់ងាយស្តាប់បាន | ស្តីមិនល្អៀងល្អានញាតិពេញចិត្ត ។ | |
| ៣- | ទំនាក់ទំនងមានខ្លឹមសារ | ខ្លីខ្លឹមវាចាងាយស្នេហ៍ស្និទ្ធ |
| មិនច្បាស់សាកសួរកុំបាំងបិទ | ឆ្លើយតបល្អល្អិតគិតគាប់គួរ ។ | |
| ៤- | ត្រងត្រាប់ស្តាប់ច្បាស់យល់បំណង | ស្តាប់ផងលេងផងមិនចាំជួរ |
| បើចង់យល់ច្បាស់ថែមសំណួរ | មិនបានចាំជួរសួរមិនត្រូវ ។ | |
| ៥- | មាត់អានប៉ប៉ោចមិនចំណាំ | មិនគិតមិនចាំមិនយល់ផ្លូវ |
| ចេះតែពីអានស្រែកមិនត្រូវ | អានដល់សក់ស្កូវមិនយល់ន័យ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



