www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ខំចម្រុះ ខុសបន្ត

- បទពាក្យ៩ បែបជាប់ទង -
១- ជនគំរូ គ្រូបង្រៀន មានចំណេះ
  ចាំប្រហែស ចេះមិនច្បាស់ ផ្ដាសខូចការ
  ខុសខំស្ដែង ថ្លែងប្រាប់គេ ទ្វេខុសសារ
  ខ្វះពិចារណ៍ ការមិនត្រូវ ផ្លូវមិនចំ ។
២- សិស្សរៀនតាម ស្នាមបង្គាប់ ជាប់តាមគ្រូ
  គិតមុនគូរ គ្រូចំណាប់ ត្រាប់តាមក្រម
  សិស្សចេះឆ្លាត ស្អាតកិច្ចការ ថ្លាអារម្មណ៍
  រៀនមិនចំ ខំចម្រុះ ខុសបន្ត ។
ជំនួយស្មារតី :
គោលបំណង រំលឹកដល់បុគ្គលិក / ថ្នាក់ដឹកនាំ ដែលមានតួនាទីពាក់ព័ន្ធទៅនឹងការ ណែនាំបង្ហាត់បង្រៀនទៅបុគ្គលិកដទៃ ឬអ្នកដែលគេមានទំនុកចិត្ត អាច ចាត់ទុកជាគ្រូតម្រាប់ សម្រាប់រៀនតាម / ធ្វើតាម ៖
  • អ្វីៗដែលប្រាប់ទៅគេ ឬធ្វើអ្វីមួយឲ្យគេត្រាប់ ត្រូវតែច្បាស់លាស់ ត្រឹមត្រូវ ស្របតាមគោលការណ៍ / នីតិវិធី ជាមូលដ្ឋាន ។
  • ករណីមិនច្បាស់ មិនត្រូវអនុវត្តជាតម្រាប់ សម្រាប់អ្នកដទៃឡើយ ។
ត្រូវចងចាំថា ៖
  • គ្រូជាបុគ្គល មានឥទ្ធិពលលើសិស្ស
  • សិស្សមានទំនុកចិត្តលើគ្រូ
  • គ្រូខុស នាំឲ្យសិស្សរឹតតែខុស ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖