navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
វិបត្តិក្រាស់ ប៉ះមិនដឹង
- បទពាក្យ៩ បែបជាប់ទង -
១- | មើលពិចារណ៍ | ការបង្គាប់ | ជាប់ប្រចាំ |
| សារបណ្ដាំ | ផ្ដាំរំលឹក | នឹកត្រងត្រាប់ |
| ការមិនខុស | ដុះគំនិត | ពិតបានស្ដាប់ |
| ការប្រញាប់ | ឆាប់រួសរាន់ | ទាន់វេលា ។ |
|
២- | ការគម្រក់ | ឈ្លក់មានះ | ឈ្នះតែឯង |
| ខុសមិនក្រែង | តែងរាយមាយ | លាយខ្ជីខ្ជា |
| ខុសមិនដឹង | ប្រឹងប្រកែក | បែកគ្នីគ្នា |
| កម្មមិនជា | ពៀរចម្លង | សងមិនគ្រប់ ។ |
|
៣- | ជ្រុលដំណើរ | ដើរមិនត្រូវ | ផ្លូវមិនច្បាស់ |
| វិបត្តិក្រាស់ | ប៉ះមិនដឹង | ប្រឹងមិនឈប់ |
| គិតចម្រុះ | ចុះតម្លៃ | ថ្ងៃយល់យប់ |
| ដើរជំពប់ | ទប់មិនជាប់ | រាប់មិនអស់ ។ |
|