www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

អកុសលផលកម្ម

- បទពាក្យ៧ -
១- ស្រីស្រាស្រកសាច់ដាច់លុយចាយ ចាញ់ល្បែងចំណាយលើសចំណូល
  លោភលន់លើសលប់ផុតត្រកូល ចាញ់ចប់ស្ងប់ចូលលកលៃលួច ។
២- ខាតខឹងប្រឹងឈ្លោះលោះថ្ងៃគ្មាន កទោសបំពានព័ន្ធព្រឺព្រួច
  បញ្ញាអាប់អន់ខ្លោចខ្លៅស្តួច ចង់មានក្របួចលួចកែខៃ ។
៣- ទូទាត់លាត់សើយប្រាក់ឈ្នះចាញ់ ឈ្នះគេមុខខ្លាញ់ចាញ់ចង្រៃ
  យីអ៊ុនធ្លាក់ចុះចាញ់រាល់ថ្ងៃ អស់ប្រាក់ពីដៃលួចបន្ត ។
៤- លួចគេមិនដឹងប្រឹងបំភាន់ លួចគេតាមទាន់ជាន់វ័ណ្ឌក
  ចាញ់ចប់ការងារអស់ផ្លូវចរ គ្មានអ្នកអំណរសទោសទណ្ឌ ។
លួចបានគ្រាន់ គេទាន់ក្រែល
ជំនួយស្មារតី : (ដាស់តឿនរំឭកជានិច្ចជារឿយៗឲ្យបានទៀងទាត់រហូត)សម្រាប់លោកនាយក-នាយិកា ប្រធានការិយាល័យស្រុក-ក្រុង និងប្រធានផ្នែកទាំងអស់ ធ្វើការអប់រំកម្មករនិយោជិតក្រោមបង្គាប់ឲ្យវៀរចាកនូវអំពើអកុសល និងលះបង់នូវអបាយមុខ ជាហេតុធ្វើឲ្យរងនូវទោសទណ្ឌដែលនាំឲ្យខ្លួន និងគ្រួសាររងនូវអពមង្គលក្នុងជីវិត ។ មង្គលនៃជីវិត គឺស្ថិតក្នុងភាពមិនមានទោស មិនមានរោគ និងមិនមានភ័យ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖