www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ថ្លោះធ្លោយនាំឱ្យខុស

- បទពាក្យ៧ -
១- ផ្ទះលេចទឹកភ្លៀងជ្រាបចូលងាយ ដ្បិតដំបូលធ្លាយប្រក់មិនជិត
  ចន្លោះប្រហោងមិនបានគិត ខ្វល់ខ្វះពិនិត្យលេចមិនជា  ។
២- ទឹកភ្លៀងមិនអាចលេចចូលបាន ដំបូលជិតថ្កានមិនឃ្លាតឃ្លា
  រក្សាជានិច្ចគ្រប់វេលា ប្រក់ជិតបិទជាគ្មានចន្លោះ ។
៣- ប្រយ័ត្នប្រយែងតែងបានសុខ ថ្លោះធ្លោយក្តៅក្តុកតែងក្ស័យខ្សោះ
  គោរពនាទីល្អឥតខ្ចោះ កុំឱ្យចន្លោះកើនប្រយោជន៍ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ