www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ឪម៉ែផ្តាំ ចាំចិត្តស្ងប់

- បទពាក្យ៩ បែបជាប់ទង -
១- រឹងមិនស្តាប់ ឆាប់ឆៅខឹង ប្រឹងមានះ
  បាបមិនលះ ព្រះមិនជួយ ព្រួយគ្មានមិត្ត
  ចោលហេតុផល សល់ពិសពុល យល់ឆ្វេងពិត
  ខ្វះគំនិត គិតរែងខុស ដុះខាងខាត ។
២- គិតមិនគួរ មួម៉ៅចិត្ត ស្អិតដល់ប្រាណ
  ស្តីរំខាន បានអាក្រក់ ល្អក់មិនស្អាត
  មុខក្រញូវ ត្រូវឯងអាច កាចហួសខ្នាត
  បាត់បង់ឆ្លាត ប្លាតចូលជ្រោះ ហួសដល់ជ្រៅ ។
៣- ខឹងខាតខុស ឆ្លុះប្រដូច ខូចអាក្រក់
  ខឹងឆាបឆក់ ល្អក់ទំនើង ភ្លើងសន្ធៅ
  ត្រូវពន្លត់ ពត់ឈប់ខឹង ប្រឹងស្ងៀមនៅ
  រៀងតទៅ ឪម៉ែផ្តាំ ចាំចិត្តស្ងប់ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖