www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

គោរពតួនាទីការងារ

- បទកាកគតិ -
១- នាទីការងារ ចូរចាំគ្រប់គ្នា ធ្វើឱ្យត្រឹមត្រូវ
  ប្រឹងប្រែងសង្វាត ឱហាតរៀងទៅ ត្រង់ឆ្ពោះតាមផ្លូវ
    គោលការណ៍បណ្តាំ ។  
២- អ្វីដែលត្រូវធ្វើ កុំបីស្ទាក់ស្ទើរ ស្តាប់កត់ចំណាំ
  មិនច្បាស់សាកសួរ សំណួរប្រចាំ ប្រើវិញ្ញាណប្រាំ
    តាមនាទីការ ។  
៣- ទំនួលខុសត្រូវ កិច្ចការឆ្ពោះទៅ សម្រេចផលា
  កុំច្រឡំបល់ ខ្វាយខ្វល់អសារ នាទីនរណា
    អ្នកនោះត្រូវធ្វើ ។  
៤- នាទីអំណាច គោរពអង់អាច ត្រូវគ្រប់ទង្វើ
  ច្បាស់លាស់គ្រប់គ្រាន់ ទៀងទាន់ក្រោមលើ ការងារត្រូវធ្វើ
    មិនថ្លោះស្តាយក្រោយ ។  
៥- ខុសនាទីការ វិបត្តិខ្លោចផ្សា មិនគួរបណ្តោយ
  កែកុនហ្វឹកហាត់ កម្ចាត់ភាពខ្សោយ គាប់គុណកើតដោយ
    គោរពនាទី ។  
ប្រតិបត្តិល្អតាមអំណាចតួនាទី និងគោលការណ៍ ធ្វើឱ្យលទ្ធផលការងារមានគុណភាព ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៦៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖