www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

កុំល្មើស

- បទពាក្យ៩ បែបជាប់ទង -
១- ចែកមិនដាច់ សាច់និងឆ្អឹង ខឹងឆេវឆាវ
  បោកបោះប្រាវ កាវកាច់កាប់ ដាប់កម្ទេច
  លោភលើសលន់ ធ្ងន់ដោយបាប ឆ្អាបរាប់ភ្លេច
  ល្ងង់ជានិច្ច ភ្លេចច្រើនដង ឆ្លងកាចកម្ម ។
២- ត្រូវរលឹក នឹកកុសល ផលមង្គល
  ហេតុផលយល់ ទល់ដើមចុង ក្នុងក្រៅចាំ
  អារម្មណ៍ស្ងប់ ចប់កម្មពៀរ ជាតាមផ្តាំ
  ល្អប្រចាំ កម្មកាចកុំ សុំកុំល្មើស ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖