www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

នឹកទីកប់សុក

- បទកាកគតិ -
១- កត្តិកខ្យល់ធ្លាក់ អាកាសត្រជាក់ ធ្លាក់ជំនោរថ្មី
  ភ្នកនឹកទងសុក ភូមិស្រុកទឹកដី នឹកលើសអ្វីៗ
    នឹកគុណពុកម៉ែ ។  
២- លោកផ្តល់កំណើត ឲ្យកូនបានកើត លោកចិញ្ចឹមថែ
  ពុកលោកនឿយហត់ អំណត់ធ្វើស្រែ ស្រណោះនឹកម៉ែ
    បោកគក់ដាំស្ល ។  
៣- បឋមសិក្សា នឹកគ្រូអាចារ្យ នឹកមិត្តបវរ
  នឹកវត្តអារាម នឹកស្នាមស្មោះសរ ដំបូន្មានល្អ
    ព្រះសង្ឃបង្រៀន ។  
៤- នឹកវិទ្យាល័យ នឹកគ្រប់វិស័យ វិជ្ជាបានរៀន
  នឹកលេខអក្សរ ទ្រព្យល្អជាស្ពាន គុណគាប់ជាយាន
    នឹកសាស្ត្រាចារ្យ ។  
៥- នឹកថ្ងៃសាងផ្នួស សំណាងបានបួស នឹករោងសាលា
  ព្រះគុណបំណាច់ ឧបជ្ឈាចារ្យ ពុទ្ធសាសនា
    អប់រំបង្រៀន ។  
៦- គ្រប់គ្រងនាទី ខិតខំសម្ភី ព្រះធម៌ជាយាន
  ផ្លូវធម៌ផ្លូវលោក សាងភោគផលទាន ទ្រទ្រង់ជំហាន
    ឈានបានខ្ពង់ខ្ពស់ ។  
៧- ដំណើរជីវិត នឹកគ្រប់ឆ្ងាយជិត ទីឋានធ្លាប់រស់
  នឹកនាទីគ្រូ គំរូមានយស គ្រូមានកេរ្តិ៍ឈ្មោះ
    ព្រោះមានសិស្សល្អ ។  
៨- គ្រប់តួនាទី ការងារសម្ភី បានផលបវរ
  ថ្នាក់ទាបខ្ពស់ធំ ក្រពុំផលល្អ កើនគុណគាប់ត
    ល្អដល់សព្វថ្ងៃ ។  
៩- តំណទៅមុខ ជួយសាងជួយសុខ ញាប់ជើងញាប់ដៃ
  តបស្នងសង្គម រស់ជុំជាតិថ្លៃ តបស្នងតម្លៃ
    សងគុណបំណាច់ ។  
១០- គ្រប់កិច្ចការងារ គោលដៅគាប់ជា ត្រូវតែសម្រេច
  រួមដោយឆន្ទៈ ជឿជាក់មិនដាច់ រួមការចាំបាច់
    រុងរឿងរីករាយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៦៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖