www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

មោហោស្នេហា

- បទកាកគតិ -
១- មោហោស្នេហា អាប់អន់បញ្ញា ស្លុងស្លាប់ស្មារតី
  ភ្លើងស្នេហ៍កញ្ជ្រោល រាលរោលប្រុសស្រី ចាស់យល់ក្មេងខ្ចី
    អាក្រក់យល់ល្អ ។  
២- ស្នេហ៍ភ្លើងចំបើង ឆាបឆេះឆួលឡើង តម្រេកអំណរ
  ភ្លឺយល់ងងឹត គំនិតមិនល្អ រយលានទំព័រ
    សរសេរមិនអស់ ។  
៣- លង់ស្នេហ៍ងុលងប់ យើងស្នេហ៍គេឈប់ មិនគួរឡេះឡោះ
  លូកលាន់កេះកៀវ មិនស្រៀវខុសសោះ គេមិនស្រណោះ
    ត្បិតឯងមិនជា ។  
៤- ស្នេហ៍គួរស្នេហ៍គាប់ ស្នេហ៍គេរករាប់ ស្នេហ៍ឯកភាពគ្នា
  ស្នេហ៍មួយនឹងមួយ មិនព្រួយបានជា ស្របច្បាប់រមនា
    ស្នេហ៍មានមង្គល ។  
ជំនួយស្មារតី : សម្រាប់អប់រំពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖