www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ចំណី និង ចំណង់

- បទកាកគតិ -
១- បុរាណចែងចារ សព្វសត្វមនុស្សា ត្រូវការចំណី
  ប្រសិនជាអត់ ប្រាកដគ្មានឆី សត្វក្នុងលោកីយ៍
    ស្លាប់បង់អសារ ។  
២- បើអត់ចំណី ពិតជាឃ្លានឆី ឃ្លានលុះមរណា
  ស្រេកឃ្លានពន់ពេក ដើរដេកត្រូវការ ស្លាប់ស្លុងពិចារណ៍
    ដោយសារចំណង់ ។  
៣- ទាំងកាយទាំងចិត្ត ត្រូវការជាប់ស្អិត ត្រអាលឃ្លានចង់
  ត្រូវការបំផុត ប្រាកដអស់ត្រង់ មោហោតម្រង់
    លេងល្បិចក្របួច ។  
៤- កុំយកពងមាន់ ផ្ញើក្អែកយល់គ្រាន់ ថាឯងមុតស្រួច
  ខ្វះខាតការគិត គំនិតស្តើងស្តួច ធ្លោយបើកបង្អួច
    ក្អែកលួចឱ្យហោច ។  
៥- កុំយកជាតិស្ករ រសផ្អែមគ្រប់ពណ៌ ទៅផ្ញើស្រមោច
  ខ្វះខាតត្រូវការ ប្រាថ្នាប្រយោជន៍ ក្រគិតដាច់ដោច
    ហោចបាត់អស់ស្ករ ។  
៦- ទំនុកចិត្តផ្ញើ មើលគ្រប់ដំណើរ ក្រឹត្យក្រមសីលធម៌
  ជឿជាក់ទុកចិត្ត យល់ពិតបវរ ទ្រព្យគង់វង្សល្អ
    ស្ងប់ចិត្តសុខសាន្ត ។  
ជំនួយស្មារតី : អប់រំស្តីអំពីតម្រូវការ និងចំណង់ហួសហេតុ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៤៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖