www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

កុំត្រាប់តាមខ្លែងស្រាក

- បទកាកគតិ -
១- បើកូនស្រដី ចូរកូនលកលៃ ឱ្យផ្អែមពីរោះ
  កុំអញឯងអី កុំស្តីទ្រគោះ សម្តីខ្ពង់ខ្ពស់
    រស់ញាតិរាប់រក ។  
២- កុំដូចខ្លែងស្រាក គេដេញឱ្យចាក សម្បុកជម្រក
  ព្រោះគេភ័យខ្លាច អំណាចស្រែកមក ព្រឺព្រួចភ័យភ្នក
    ស្លន់ស្លោបែកញើស ។  
៣- សំឡេងខ្លែងស្រាក ឮព្រឺក្បាលខ្ញាក ដួងចិត្តក្នាញ់ឃ្នើស
  ខ្លែងស្រាកមិនដឹង ខំប្រឹងគេទើស គិតខុសយល់លើស
    ថាមនុស្សគម្រក់ ។  
៤- ថ្ងៃពួនធ្វើហី ហើរតែរាត្រី ពេលមនុស្សលង់លក់
  ស្រែកឮគេជេរ ឈ្មោលមេគម្រក់ ដូចប្រេតនរក
    គេស្អប់សម្តី ។  
  ផលល្អគួរគប្បី កូនប្រុសស្រីត្រូវរៀនយក  
  ផលល្អក់កុំរើសមក កុំរៀនយកនាំអប្រិយ ។  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២០០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖