navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ចង់ខ្ពស់បានទាប
- បទកាកគតិ -
១- | ថ្លែងអ្នកបម្រើ | បោសជូតជណ្ដើរ | គឺជ្រក់និងជ្រេញ |
ជ្រក់បម្រើយូរ | រអ៊ូទន្ទេញ | ខ្សឹបខ្សៀវប្រាប់ជ្រេញ | |
លួចស្នេហ៍ចៅហ្វាយ ។ | |||
២- | ចៅហ្វាយស្រីធាត់ | ស័ក្តិសមមុខមាត់ | ត្រគាករីកសាយ |
ល្អម្ល៉េះសម្លាញ់ | បានអញសប្បាយ | គ្រាន់តែប៉ះកាយ | |
ក៏សុខចិត្តដែរ ។ | |||
៣- | ជ្រក់ស្នេហ៍រុញច្រាន | ស្នេហ៍ខ្លាំងក្លាហាន | ប្រាប់ជ្រេញហូរហែ |
ជ្រេញយល់ជ្រក់ស្តី | ឃ្មាតខ្មីរកខ្ញែរ | ដ្បិតជ្រក់កាត់ខែ | |
សូកជ្រេញតាមថ្លៃ ។ | |||
៤- | យកខ្ញែរលាយម្សៅ | ល្បិចជ្រេញល្ងង់ខ្លៅ | យល់មានតម្លៃ |
លបលួចទៅដាក់ | ទីស្នាក់អាស្រ័យ | ខុសម្ចាស់បានដៃ | |
លោកប្រុសលាបប្រាណ ។ | |||
៥- | រមាស់រមែង | អេះញីរាស់រែង | រាលរោលរំខាន |
ជ្រេញទៅហៅពេទ្យ | ភ្លាមភ្លែតតាមបាន | ល្បិចកលដូរដាន | |
ពេទ្យបានព្រមព្រៀង ។ | |||
៦- | ពេទ្យបានសំណូក | ដ្បិតជ្រេញបានសូក | ត្រាប់តាមទាន់ទៀង |
ថាជ្រក់ស័ក្តិសិទ្ធិ | អាចលិទ្ធដូចលាង | លិទ្ធសព្វល្អជាង | |
ប្រើថ្នាំព្យាបាល ។ | |||
៧- | ហៅជ្រក់មកអាយ | ជ្រក់សែនសប្បាយ | អរត្រេកត្រអាល |
អរយល់បានលិទ្ធ | នែបនិត្យដល់ក្បាល | សម្រស់ត្រកាល | |
លិទ្ធចៅហ្វាយស្រី ។ | |||
៨- | ចចើងចង់លាភ | ចង់ខ្ពស់បានទាប | ដូចជន្លេនដី |
បានលិទ្ធអ្នកប្រុស | គិតខុសស្មានស្រី | កម្មផលអប្រីយ៍ | |
លិទ្ធប្រុសគ្នាឯង ។ | |||
ជំនួយស្មារតី : អប់រំឲ្យចៀសរាល់គំនិត និងទង្វើអាក្រក់ ។