navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
លោកឪពុក-អ្នកម្តាយ
- បទពាក្យ៧ -
| * | ពេលកូននឹកដល់ការតស៊ូ | ពុកជាគំរូផ្តល់ឱ្យកូន |
| គុណសាងជីវិតមិនឱ្យសូន្យ | ឆ្ពោះទៅដូចក្បូនឱ្យសម្រេច ។ | |
| * | បណ្តុះឆន្ទៈឱ្យស្រលាញ់ | ធ្វើឱ្យអស់អញរួចជាស្រេច |
| ព្យាយាមពុះពារការចាំបាច់ | ការងារសម្រេចជាប្រយោជន៍ ។ | |
| * | ពុកប្រៀនប្រដៅអប់រំចិត្ត | ឱ្យកូនខំខិតចាកអសោច |
| ត្រួតមើលស្នាដៃដែលដាច់ដោច | បោះបង់ផុយខ្លោចតម្រង់ចិត្ត ។ | |
| * | គ្មានអ្វីតបស្នងស្មើគុណពុក | មានតែចាំទុកធម៌ពិសិដ្ឋ |
| ប្រណិប័តន៍បណ្តាំចាំប្រណីត | ពាក្យល្អសចិត្តស្និទ្ធស្នេហ៍កាយ ។ | |
| * | ពេលកូននឹកដល់ក្តីស្រលាញ់ | រឹតរែងភ្នកក្នាញ់នឹកដល់ម្តាយ |
| គុណធំអនេកវែងអន្លាយ | ក្រៃធ្ងន់សែនឆ្ងាយលើសប្រឹថពី ។ | |
| * | អ្នកចិញ្ចឹមកូនថ្នមរក្សា | ចំណីភោក្តាសាងជីវី |
| អប់រំណែនាំតាមនាទី | រួមរស់មូលមីរដោយសីលធម៌ ។ | |
| * | អ្នកសាងស្មារតីនិងសុចរិត | កាយវាចាចិត្តថ្លៃបវរ |
| ឱ្យកូនរស់រានដោយស្មោះសរ | មូលមិត្តបន្តលើផែនដី ។ | |
| * | គ្មានអ្វីតបស្នងស្មើគុណអ្នក | មានតែជឿជាក់និងភក្តី |
| ម៉ែមានគុណធំជាងមេឃដី | គុណអ្នកគ្មានអ្វីប្រដូចឡើយ ។ | |
| ពុកម៉ែជាព្រះនៃកូនចៅ | លោកប្រៀនប្រដៅឱ្យកូនល្អ | |
| នាំគ្នាប្រណិប័តន៍បានបវរ | សាងផលស្មោះសរតរុងរឿង ។ |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



