www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ឧត្តមភរិយា

- បទពាក្យ៧ -
១- សុខសាន្តសិរី កើតកបពីស្រី ពាក្យផ្អែមប្រពន្ធ
  កបកាយឥតខ្ចោះ ចិត្តស្មោះទន់ភ្លន់ ក្រីក្រជ្រាយទន់
    មកមានមួនមាំ ។  
២- លើសលោះទោសពៃរ៍ គិតគូរលកលៃ តាមក្រឹត្យលំនាំ
  ប្រួលប្រែវិបត្តិ ទប់ស្កាត់ពៀរពាំ កំហុសដូចជ្រាំ
    ក្លាយជាឱសថ ។  
៣- បញ្ញាអាវុធ ឈ្លាសវៃមោះមុត ស្រីមានអំណត់
  រឿងរ៉ាវប៉ុនភ្នំ មាសមុំសង្កត់ ភ្លើងភ្លៀងខ្សោយខ្សត់
    ហប់ហុយអស់ផ្សែង ។  
៤- បុរសមានភ័ព្វ សំណាងគុណគាប់ ប្តីស្រីដូចថ្លែង
  មង្គលខ្ពង់ខ្ពស់ ស័ក្តិយសឡើងឯង ស្រីមានតំណែង
    ឧត្តមភរិយា ។  
ជំនួយស្មារតី : កម្លាយទោសពៃរ៍ជាគុណគាប់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖