navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
រាយការណ៍គ្រប់ ភពដោះស្រាយ
- បទពាក្យ៩ បែបជាប់ទង -
១- | ប្រាប់ភពឋាន | ដានកំហុស | ខុសមិនត្រូវ |
| ប្រាប់ខុសផ្លូវ | សូវនៅស្ងៀម | ត្រៀមស្ដាប់គេ |
| ប្រាប់លើសខ្វះ | ប៉ះទោសទណ្ឌ | វ័ណ្ឌវាក់ទ្វេ |
| ប្រាប់វៀចវេរ | រេខុសផ្លូវ | សូវកុំប្រាប់ ។ |
|
២- | ប្រាប់ហេតុផល | ដល់ដើមដាន | ឋានថ្នាំងថ្នាក់ |
| ប្រាប់សច្ចៈ | ដាក់ជាអាទិ៍ | ខ្នាតលំដាប់ |
| ប្រាប់ឲ្យអស់ | ខ្ចោះរំលង | រងរឿងយ៉ាប់ |
| ថ្លែងទាំងសព្ទ | ចាប់សរសេរ | ស្មេររាយការណ៍ ។ |
|
៣- | យោងភពផែន | ដែនហេតុផល | ផ្ដល់ភស្តុតាង |
| មានគ្រប់យ៉ាង | សាងឫសគល់ | យល់ខ្លឹមសារ |
| ងាយដោះស្រាយ | កាយតាមដាន | ឋានប្រេះឆា |
| រឿងម្ដេចម្ដា | ថាឲ្យគ្រប់ | ភពដោះស្រាយ ។ |
|