www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

សើច

- បទកាកគតិ -
១- សើចសុខសប្បាយ វង់ភ័ក្ត្រស្រស់ស្រាយ បំព្រងភ្លឺថ្លា
  សើចសមបានច្រើន ចម្រើនបញ្ញា សើចស្រួលចិន្តា
    សុខភាពមាំមួន ។  
២- សើចកើតមង្គល សើចច្រើននិមល លើកសម្រស់ខ្លួន
  សើចអារម្មណ៍ថ្លា ភក្ត្រាសមសួន សើចច្រើនមាំមួន
    ដួងចិត្តជ្រះថ្លា ។  
៣- សើចអភិរម្យ សើចបានជួបជុំ មិត្តភក្តិញាតិសា
  សើចកាយរឹងប៉ឹង សើចប្រឹងធ្វើការ សើចថែរក្សា
    ទ្រព្យស្ថិរគង់វង្ស ។  
៤- សើចបំពេញការ ត្រូវក្បួនមាត្រា សើចថែទ្រព្យគង់
  សើចចាកអំពល់ កុសលទ្រទ្រង់ សើចឆ្លាតមិនល្ងង់
    សើចមានមង្គល ។  
ញញឹម និង សើចជាមន្តស្នេហ៍ដ៏ស័ក្តិសិទ្ធិ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១១០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ