navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
សីលធម៌កីឡាករ
- បទកាកគតិ -
១- | ក្រឹត្យក្រមសីលធម៌ | ក្រុមកីឡាល្អ | មិនសេពសុរា |
| លះគ្រឿងស្រវឹង | ចេះដឹងពិចារណ៍ | ពេលលេងកីឡា |
| | គោរពវិន័យ ។ | |
|
២- | សេពបៀរស្រាកាច | ស្តែងឫកកំណាច | ដណ្តើមជោគជ័យ |
| ទាត់ធាក់រុញច្រាន | យល់បានប្រពៃ | កាចលេងខុសន័យ |
| | ផ្ទុយច្បាប់កីឡា ។ | |
|
៣- | លះពាក្យឯងអញ | ទោះឈ្នះទោះចាញ់ | លះស្តីជេរថា |
| លះឈ្លោះប្រកែក | សម្រែកឡូឡា | លះឆ្គងឆ្លេឆ្លា |
| | មានះគ្នាន់ក្នាញ់ ។ | |
|
៤- | លេងលើកទឹកចិត្ត | រាប់រកអាណិត | ទោះបីឈ្នះចាញ់ |
| ក្រុមគេក្រុមឯង | សម្តែងស្រឡាញ់ | កុំបីក្នក់ក្នាញ់ |
| | រក្សាមិត្តល្អ ។ | |
|
៥- | លះបន្ទោសគ្នា | លះពាក្យមិនជា | រៀនស្ងប់បវរ |
| ខ្វះខាតហាត់រៀន | ជំហានបន្ត | សិល៍្បសាស្ត្រក្បាច់ល្អ |
| | តទៅបានឈ្នះ ។ |
|
|
ជំនួយស្មារតី : សម្រាប់អប់រំសីលធម៌កីឡាករ