navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextប្រាក់បញ្ញើសន្សំរឥស្លាម
ប្រាក់បញ្ញើសន្សំឥស្លាម
ក្រោមកិច្ចសហការរវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ជាមួយធនាគារ អេស៊ីលីដា គណនីសហគមន៍ខ្មែរឥស្លាម ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់សាសនិកឥស្លាមនៅកម្ពុជា ក្នុងការប្រើប្រាស់គណនីប្រាក់សន្សំ ដោយការបែងចែកប្រាក់ចំណេញ (ជំនួសការប្រាក់) ឬផ្ទេរការប្រាក់ (Interest-Transfer)។
ហេតុអ្វីបានជាសាសនិកឥស្លាមត្រូវចូលរួម?
- សុវត្ថិភាពក្នុងការទុកដាក់សាច់ប្រាក់
- មានទំនុកចិត្ត និងងាយស្រួលធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្ម
- រួមគ្នាអនុវត្តន៍គោលការណ៍ច្បាប់ឥស្លាម (Shariah-Compliant)
- បញ្ជៀសពីការប្រាក់ (RIBA)
- ចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយៈសកម្មភាពមនុស្សធម៌សង្គម
ការដាក់ពាក្យបើកគណនី
- សាសនិកឥស្លាមទាំងអស់ អាចបើកគណនីសន្សំជាមួយធនាគារ អេស៊ីលីដា បានគ្រប់សាខានៅទូទាំងប្រទេស។
- តម្រូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (Passport) នៅមានសុពលភាពយ៉ាងតិច ៣ខែ។
- បំពេញពាក្យស្នើសុំបើកគណនីថ្មី។
លក្ខណៈពិសេស
- គណនីបញ្ញើសំចៃឥស្លាម
- មិនតម្រូវដាក់ប្រាក់ដំបូង
- មិនតម្រូវសមតុល្យគណនីអប្បបរមា
- គណនីចរន្តផ្លើសឥស្លាម
- ទឹកប្រាក់ដម្កល់ដំបូង និងសមតុល្យអប្បបរមា គឺ ២.០០០.០០០រៀល ឬ ៥០០ដុល្លារអាមេរិក
- គណនីសហគមន៍ខ្មែរឥស្លាម (CATA Account)
- មិនតម្រូវដាក់ប្រាក់ដំបូង
- មិនតម្រូវសមតុល្យគណនីអប្បបរមា
- ប្រាក់បញ្ញើមានកាលកំណត់
- ទឹកប្រាក់ដម្កល់ដំបូង និងសមតុល្យអប្បបរមា អនុវត្តតាមលក្ខខណ្ឌតម្រូវ ប្រាក់បញ្ញើមានកាលកំណត់ របស់ធនាគារ អេស៊ីលីដា
- អាចបើកគណនីជាប្រាក់រៀល ឬដុល្លារអាមេរិក
- ងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់ និងប្រើប្រាស់សេវាធនាគារផ្សេងៗទៀត តាមអេស៊ីស៊ូភើអេប
- ស្កេនទូទាត់តាម QR នៅក្រៅប្រទេស ពីគណនីប្រាក់រៀល
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងភ្នាក់ងារបម្រើអតិថិជននៅសាខាធនាគារអេស៊ីលីដា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY














