www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​ផ្ទេរ​ប្រាក់navigate_nextសេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក

សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក 

កាល​ពី​មុន​បើ​និយាយ​ពី​ការ​ផ្ទេរ​ប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ន័យ​ថា​លោក​អ្នក​ត្រូវ​ដឹក​ជញ្ជូន​តាម​រយៈ​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេង​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ចំណាយ​ពេល​វេលា​យូរ ។ អ្វី​ដែល​លោក​អ្នក​រំពឹង​ចង់​បាន ឥឡូវ​នេះ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​មាន​បណ្ដាញ​ប្រតិបត្តិការ​ធំ​ទូលាយ​ជាង​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រើ​បច្ចេកវិជ្ជា​លំដាប់​ថ្នាក់​អន្តរជាតិ ដើម្បី​ផ្តល់​នូវ​ដំណោះ​ស្រាយ​មួយ​ជូន​លោក​អ្នក ។ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​របស់ ធនាគារ អេស៊ីលីដា អាច​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក​ដោយ​សុវត្ថិភាព និង​លឿន​រហ័ស​ទាន់​ចិត្ត ទូទាំងគ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចំណាយ​សោហ៊ុយ​តិច​បំផុត ។

លោក​អ្នក​អាច​ផ្ទេរ​ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត ប្រាក់​អឺរ៉ូ ប្រាក់​ដុង​វៀតណាម ប្រាក់​ដុល្លារ​អូស្ត្រាលី ឬ​ប្រាក់​ដុល្លារ​កាណាដា ទៅ​វិញ​ទៅ​មក​រវាង​សាខា​ធនាគារ​អេស៊ីលីដា គ្រប់​ខេត្ត-​រាជធានី និង​ទៅ​ធនាគារ​ផ្សេងៗ​ទៀត ។ ការ​ផ្ទេរ​អាច​ធ្វើ​ឡើង​ជា​សាច់​ប្រាក់ ឬ​តាម​រយៈ​គណនី នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។ ដោយ​មាន​ជំនួយ​ពី​បច្ចេកវិជ្ជា​ព័ត៌មានលំដាប់​ថ្នាក់​ពិភពលោក ប្រតិបត្តិការលើ​បណ្ដាញ លោក​អ្នក​នឹង​ប្រាកដ​ក្នុង​ចិត្ត​ថា ធនាគារ អេស៊ីលីដា ផ្តល់​ជូន​លោក​អ្នក​នូវ​សេវា​រហ័ស​ទាន់​ចិត្ត និង​ជឿ​ទុក​ចិត្ត​បាន ។

*** លោកអ្នកអាចក៏ផ្ទេរប្រាក់តាម អេធីអឹមអេស៊ីលីដា, អេស៊ីលីដាអ៊ីនធើណែត, និងអេស៊ីលីដាម៉ូបាល (គណនីវ៉លឡេត និងគណនីធនាគារ អេស៊ីលីដា, គណនីជួញដូរ, គណនីវីង, គណនីលីហួរ វេរលុយ, ប្រព័ន្ធរីធែលផេ, ប្រព័ន្ធបាគង ។ល។)។

របៀប​ផ្ទេរ​ប្រាក់

  1. សូម​ទាក់ទង​មក​ភ្នាក់ងារ​បម្រើ​អតិថិជន​នៅ​សាខា​ធនាគារ​អេស៊ីលីដា ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត
  2. បំពេញ​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​ដ៏​ងាយ​ស្រួល ហើយ​ខ្លី
  3. បញ្ជាក់​ប្រាប់​ដល់​បុគ្គលិក​ធនាគារ​អេស៊ីលីដា នូវ ៖
    • ឈ្មោះ និង​លេខ​គណនី​របស់​អ្នក​ទទួល (ករណី​អ្នក​ទទួល​មាន​គណនី​ជាមួយ​នឹង​ធនាគារ​អេស៊ីលីដា)
    • ឈ្មោះ លេខ​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​ផ្សេង​ទៀត​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​អ្នក​ទទួល (ករណី​អ្នក​ទទួល​មិន​មាន​គណនី​ជាមួយ​នឹង​ធនាគារ​អេស៊ីលីដា)
  4. ផ្តល់​ព័ត៌មាន​ដល់​អ្នក​ទទួល​អំពី​ចំនួន​ប្រាក់​ដែល​លោក​អ្នក​បាន​ផ្ទេរ ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​ក្រោយ​មក ដែល​អ្នក​ទទួល​អាច​ទទួល​ប្រាក់​នៅ​សាខា​ធនាគារ​អេស៊ីលីដា ។

របៀប​ទទួល​ប្រាក់

  1. អញ្ជើញ​មក​សាខា​ធនាគារ​អេស៊ីលីដា ហើយ​ផ្តល់​ព័ត៌មាន​ដល់​បុគ្គលិក​យើង​ខ្ញុំ​អំពី​ចំនួន​ទឹក​ប្រាក់ និង​ឈ្មោះ​របស់​អ្នក​ដែល​បាន​ផ្ញើ​ប្រាក់​មក​លោក​អ្នក
  2. បង្ហាញ​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​សម្គាល់​ខ្លួន​ផ្សេងៗ ទៅឱ្យ​បុគ្គលិក​ធនាគារ
  3. បន្ទាប់​ពី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ហើយ បុគ្គលិក​ធនាគារ​អេស៊ីលីដា នឹង​រៀប​ចំ​បើក​ប្រាក់​ជូន​លោក​អ្នក ។

កម្រៃ​សេវា

បរិយាយ កម្រៃសេវា
ផ្ទេរ​ប្រាក់​រវាង​សាខា​របស់​ធនាគារ អេស៊ីលីដា ក្នុង​ប្រទេស​កម្ពុជា មិនគិតថ្លៃ
ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា
ស្ថិត​ក្នុង​តំបន់​តែ​មួយ​ជា​មួយ​សាខា​របស់​ធនាគារ អេស៊ីលីដា ០,០៥%, អប្បបរមា ៣ដុល្លារ ឬ​សមមូល [1]
ស្ថិត​នៅ​តំបន់​ផ្សេង​គ្នា​ពី​សាខា​របស់​ធនាគារ អេស៊ីលីដា [1] + ថ្លៃសេវាផ្ទេរប្រាក់ក្នុងស្រុក (០,១%, អប្បបរមា ១ដុល្លារ ឬ​សមមូល)
warningថ្លៃសេវា​ខាង​លើ​នេះ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,១៩លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៤៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖